ព័ត៌មានជាតិ
ខួប១ឆ្នាំ បាក់រលំអគារនៅខេត្តកែប អាជ្ញាធរ សង្កត់ធ្ងន់លើការអនុវត្តតឹងរ៉ឹងតាមគោលការណ៍ច្បាប់ មុនសាងសង់
បន្ទាប់ពីសោកនាដកម្មបាក់អគារកំពុងសាងសង់កាលពីឆ្នាំកន្លងទៅបានក្លាយជាបទពិសោធន៍ជូរចត់សម្រាប់អាជ្ញាធរដោយអាជ្ញាធរបានបង្កើនការរឹតបន្តឹងទៅលើសំណង់អគារផ្សេងៗឲ្យម្ចាស់សំណង់គោរពតាមគោលការណ៍ច្បាប់មុននឹងធ្វើការសាងសង់។

លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៥ខែមករានេះថា ទីតាំងដែលបានបាក់រលំកាលពីឆ្នាំមុនមិនទាន់មានការសាងសង់នៅឡើយទេ ដោយប្រជាពលរដ្ឋសាច់ញាតិបានធ្វើពិធីបង្សុកូលឧទ្ទិសមគ្គផលដល់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ។
លោកបន្តថា អាជ្ញាធរបានអនុវត្តច្បាប់សាងសង់ និងធ្វើតាមការណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចជាការពង្រឹងទៅលើការសាងសង់ ការហាមមិនឲ្យស្នាក់នៅក្នុងអគារ រីឯម្ចាស់សំណង់ត្រូវតែមានក្រុមជាងច្បាស់លាស់បញ្ចប់ការសិក្សាថ្នាក់ស្ថាបត្យករ ឬវិស្វករជាដើម។

ហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែបកាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យមនុស្សចំនួន ៣៦ នាក់ស្លាប់ និង២៣ នាក់រងរបួសធ្ងន់ស្រាល។
ក្រោយពេលបញ្ចប់ប្រតិបត្តិការជួយសង្គ្រោះរយៈពេល២ថ្ងៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចេញពីខេត្តកែបបញ្ជាក់មូលហេតុចំនួន២គឺមេការសំណង់មិនធ្វើតាមគម្រោងប្លង់ ដោយដាក់កកម្រិតដែកមានទំហំតូចជាងដែកដែលបានកំណត់នៅក្នុងប្លង់និងកំហុសទី២ ដោយសារឆាប់ដកក្តារពុម្ពប្លង់សេលឿនពេកមុនការកំណត់ដែលតាមបច្ចេកទេសគឺតម្រូវឲ្យបាន២០ថ្ងៃប៉ុន្តែ មេការបានបញ្ជាឲ្យដកមិនដល់១០ថ្ងៃផង។

កម្ពុជាជួបហេតុការណ៍បាក់រលំអគារចំនួន ៣ លើកចាប់ពីឆ្នាំ២០១៩ ដល់ដើមឆ្នាំ២០២០ គឺនៅថ្ងៃទី ២២ ខែមិថុនា ហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សចំនួន២៨នាក់ស្លាប់ និងរងរបួសចំនួន២៦នាក់ ករណីទី២ កើតមានឡើងនៅថ្ងៃទី២ដើមខែធ្នូ នៅខេត្តសៀមរាបបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង១៣នាក់រងរបួស និងករណីទី៣ នៅថ្ងៃទី ៣ ដើមខែមករា ឆ្នាំ២០២០ដែលបណ្តាលឲ្យមនុស្សដែលភាគច្រើនជាកម្មករចំនួន៣៦ នាក់ស្លាប់ និង២៣ នាក់រងរបួស៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


