ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាទទួលថវិកា៥ពាន់ដុល្លារពីឧកញ៉ា សំ សុខនឿន បោះពុម្ពសៀវភៅផលិតសាច់ក្រក
ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិកដល់រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីគាំទ្រការបោះពុម្ពសៀវភៅស្ដីពី «ការផលិតសាច់ក្រក»។ ពិធីប្រគល់-ទទួលថវិកា បានធ្វើឡើងក្នុងជំនួបរវាងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឧកញ៉ា សំ សុខនឿន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

ក្នុងជំនួបនេះ លោក សុខ ទូច បានលើកឡើងថា ភារកិច្ចចម្បងរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺការសិក្សាស្រាវជ្រាវលើគ្រប់វិស័យ និងប្រធានបទដែលជាគន្លឹះ ក៏ដូចជាចំណុចស្នូលនៅក្នុងដំណើរការវិវឌ្ឍសង្គមជាតិ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម ការអភិវឌ្ឍធនធានមនុស្ស និងយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេសជាដើម។
លោក បានបន្តថា ក្រោយការសិក្សាស្រាវជ្រាវបានបញ្ចប់ រាជបណ្ឌិត្យសភាកម្ពុជាតែងតែបានផ្ដល់ធាតុចូលជាច្រើនទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ប៉ុន្តែទោះជាយ៉ាងណា លោក សុខ ទូច បញ្ជាក់ថា ការកសាងឯកសារ និងអត្ថបទស្រាវជ្រាវដែលត្រូវបោះពុម្ពផ្សព្វផ្សាយ គឺថវិកាមានកំណត់ ដូច្នេះហើយ កម្រិតនៃការបោះពុម្ពផ្សព្វផ្សាយទៅកាន់សាធារណជន ក៏មិនអាចមានវិសាលភាពទូលំទូលាយនោះដែរ ដែលជាបញ្ហាចោទសម្រាប់ស្ថាប័នសិក្សាស្រាវជ្រាវ។
ហេតុនេះហើយ លោក សុខ ទូច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា សំ សុខនឿន ដែលមានគំនិតចូលរួមលើកស្ទួយការបោះពុម្ពផ្សព្វផ្សាយសៀវភៅស្ដីពី ការផលិតសាច់ក្រកនេះ ក៏ដូចជាការចូលរួមជាចំណែកក្នុងការជំរុញ ផ្ដល់ចំណេះដឹង និងជំនាញថ្មីៗដល់សាធារណជន ពិសេសយុវជនកម្ពុជា។

ជាការឆ្លើយតប ឧកញ៉ា សំ សុខនឿន បានបញ្ជាក់ថា ការចូលរួមឧបត្ថម្ភជាថវិការបស់លោក នាពេលនេះ គឺដើម្បីជួយជំរុញវិស័យម្ហូបអាហារ ដោយផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែសម្បូរបែប ជាពិសេសការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឲ្យស្គាល់កាន់តែទូលំទូលាយ តាមរយៈស្នាដៃចងក្រងសៀវភៅម្ហូបអាហារ រួមទាំងផលិតផលសាច់ក្រកនេះឡើង ជាដើម។
គួរជម្រាបដែរថា ក្រៅពីការងារជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ឧកញ៉ា សំ សុខនឿន ក៏តែងតែចូលរួមសកម្មភាពសប្បុរធម៌ និងការងារសង្គមជាញឹកញាប់។ ជាក់ស្ដែង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅនេះ ឧកញ៉ា សំ សុខនឿន ក៏បានដឹកនាំក្រុមសប្បុរសជនខ្មែរ និងសប្បុរសជនជប៉ុន ដោយបាននាំយករថយន្តសង្គ្រោះចំនួន ៥គ្រឿងជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


