ព័ត៌មានជាតិ
ឱកាសសម្រាប់សិស្សទើបប្រឡងបាក់ឌុប តែមិនដឹងគួររៀនជំនាញអ្វី
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយមិនទាន់ដឹងថា គួររៀនអ្វី ហើយធ្វើម៉េចទើបដឹងថាខ្លួនចូលចិត្តជំនាញអ្វី និងគួរសិក្សាជំនាញនោះនៅទីណាខ្លះនោះ អាចចូលរួមកម្មវិធី “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ” ដែលជាឱកាសស្វែងយល់ពីចំណេះ ជំនាញ បទពិសោធន៍ និងឱកាសផ្សេងៗ។

កម្មវិធី “ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ” គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ចូលរួម ឥតគិតថ្លៃ។

កម្មវិធីពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ២០២៣នេះ រៀបចំឡើង ក្នុងគោលបំណងធំៗ ចំនួន៣ គឺ ចែករំលែករាល់បទពិសោធន៍ និងតម្រង់ទិសចាប់យកមុខជំនាញសិក្សាឆ្លើយតបទីផ្សារការងារ, ស្វែងរកឱកាសក្នុងការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ, ជម្រុញឱ្យយុវជនមានភាពក្លាហានក្នុងការប្រកួតប្រជែងរាល់កម្មវិធីអប់រំ។

ក្នុងកម្មវិធីតែមួយ ទទួលបានព័ត៌មាន និងអត្ថប្រយោជន៍ជាច្រើន ដោយមិនចាំបាច់ធ្វើដំណើរច្រើនកន្លែង និងចំណាយពេលវេលាយូរ។ ក្រៅពីការដាក់បង្ហាញអំពីព័ត៌មានសាកលវិទ្យាល័យ ក្នុងនោះក៏មានកម្មវិធីចែករំលែកបទពិសោធន៍ នៃការជ្រើសរើសជំនាញសិក្សា ក៏ដូចជាអាជីពការងារ ដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស សាស្ត្រាចារ្យ តំណាងមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ផងដែរ។
គួរបញ្ជាក់ថា ការជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់ឧត្ដមសិក្សា គឺជាសិទ្ធិរបស់សិស្សនិស្សិត។ ពួកគាត់អាចមានសិទ្ធិសេរីភាពជ្រើសរើសជំនាញ ឬមុខវិជ្ជាសិក្សាតាមការស្រឡាញ់ពេញចិត្តរបស់ខ្លួន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


