ព័ត៌មានជាតិ
អភិបាលខេត្តកែប ណែនាំមន្ត្រីសុខាភិបាលត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ១៩
លោកអភិបាលខេត្តកែប បានធ្វើការណែនាំដល់មន្ត្រីសុខាភិបាល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនក្រមសីលធម៌និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការងារចុះបំពេញភារកិច្ច ដើម្បីឲ្យពលរដ្ឋឱ្យកាន់តែមានទំនុកចិត្ត និងបន្តជំរុញការចាក់វ៉ាកសាំងជំងឺកូវីដ១៩។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំមន្ត្រីសុខាភិបាលពាក់ព័ន្ធហើយបានស្នើដល់បណ្តាថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការបំពេញភារកិច្ចការងារ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត និងជំរុញការចាក់វ៉ាកសាំងជំងឺកូវីដ១៩បន្តទៀត។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញ ចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល ដែលបានធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាអាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ មានចំនួន ១០៨រូបផងដែរ។

អភិបាលខេត្តកែប បានកោតសរសើរក្នុងការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្តកែប ដែលបានបំពេញភារកិច្ចការងារប្រកបដោយភាពទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខភាព ទាំងការប្រឹក្សានិងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារស្របតាមផែនការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានផ្តាំផ្ញើទៅមន្ទីរសុខាភិបាលខេត្ត ត្រូវពង្រឹងការងារហិរញ្ញវត្ថុ ដោយប្រើប្រាស់ឲ្យចំគោលដៅ និងពង្រឹងការគ្រប់គ្រងបុគ្គលិកស្របតាមក្រឹមសីលធម៌ប្រជាជីវៈ និងត្រូវខិតខំយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមនុស្សចាស់ កុមារ ទារក មានសុខភាពល្អ និងត្រូវបង្ខិតសេវាសុខាភិបាលនានាអោយដល់តំបន់កោះនៃសមុទ្រជុំវិញខេត្តកែប ដែលមានប្រជាពលរដ្ឋរស់នៅផងដែរ។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប បានអានរបាយការណ៍លើកឡើងថា មន្ទីរសុខាភិបាលក្នុងឆ្នាំ២០២២ សូចនាករសំខាន់ៗ នៅក្នុងកម្មវិធីសុខភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមទាំងការផ្តល់ថ្នាំបង្ការ និងវ៉ាក់សាំង ការពារ ជំងឺក្អកមាន់ ខាន់ស្លាក់ ការពារថ្លើមលើកទី១ដល់ទី៣ ការទប់ស្កាត់ជំងឺឆ្លង-ជំងឺគ្រុនចាញ់ ការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ដូស និងការផ្តល់សេវាសុខាភិបាលនានា បានយ៉ាងល្អប្រសើរ ដោយឈរលើមូលដ្ឋានវឌ្ឍភាព ដែលបានរៀបចំខាងលើ។
អភិបាលខេត្តកែបសង្ឃឹមថាមន្ត្រីសុខាភិបាល នឹងបន្តរួមចំណែកកាត់បន្ថយភាពមាតាមរណៈ និងកុមារឱ្យរក្សានៅអត្រាទាបដដែល នៅឆ្នាំខាងមុខៗជាបន្តទៀត៕
ដោយ ៖ សឹង រ៉ាត់





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


