ព័ត៌មានជាតិ
ជប៉ុនសន្យារួមចំណែកដោះស្រាយបញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ
លោក អូអុិណូ អាត់ស៊ូហ្សុី ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានសន្យាថា ជប៉ុននឹងរួមចំណែកដោះស្រាយបញ្ហាចរាចរណ៍នៅរាជធានីភ្នំពេញ។

ការសន្យានេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមរវាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក អូអុិណូ អាត់ស៊ូហ្សុី ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក អូអុិណូ អាត់ស៊ូហ្សុី មានប្រសាសន៍ថា ប្រទេសជប៉ុនបានជួយរាជធានីភ្នំពេញ លើការដោះស្រាយបញ្ហាទឹកជំនន់ ដែលគម្រោងនេះទទួលបានជោគជ័យ។ ដោយឡែកសម្រាប់ បញ្ហាចរាចរណ៍ ជប៉ុនសន្យាថា នឹងរួមចំណែកដោះស្រាយជាមួយនឹងរាជធានីភ្នំពេញធ្វើយ៉ាងណាឱ្យបញ្ហាចរាចរណ៍អាចដោះស្រាយបាន។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ចង់បន្តកិច្ចសហការជាមួយរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក អូអុិណូ អាត់ស៊ូហ្សុី មានប្រសាសន៍បន្តថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ មិនថានៅកម្ពុជា ឬនៅប្រទេសជប៉ុននោះទេ សេដ្ឋកិច្ចប្រទេសសុទ្ធតែបានធ្លាក់ចុះ។ តែពេលនេះនៅប្រទេសកម្ពុជា ក្រោយពីបើកសេដ្ឋកិច្ចឱ្យដំណើរការជាប្រក្រតីឡើងវិញ សេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញ ក្នុងនោះការវិនិយោគរបស់ជប៉ុននៅកម្ពុជាក៏មានការងើបឡើងវិញជាមួយគ្នា។
លោក មានប្រសាសន៍បន្តទៀតថា ប្រទេសជប៉ុន និងកម្ពុជាបានមានទំនាក់ទំនងការទូតជាមួយគ្នាប្រមាណ ៧០ ឆ្នាំហើយ។ ក្រៅពីទំនាក់ទំនងការទូតល្អជាមួយគ្នា ប្រទេសជប៉ុនក៏ជាប្រទេសមួយដែលបានរួមចំណែកនាំមកនូវសន្តិភាពជូនកម្ពុជាផងដែរ។ លោកពិតជារីករាយចំពោះការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ បើទោះបីប្រទេសកម្ពុជាធ្លាប់បានធ្លាក់ក្នុងរបបខ្មែរក្រហមដល់ចំណុចសូន្យយ៉ាងណាក្តី។

លោក ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា លោកពិតជាអរគុណចំពោះប្រទេសជប៉ុន ដែលបានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា ជាមួយនឹងការផ្ដល់ជំនួយបច្ចេកទេសថែមទៀត។ លោក ឃួង ស្រេង បន្តថា តាមរយៈ ការមិនឱ្យកម្ពុជាសងបំណុលដែលជំពាក់ដោយសង្គ្រាម ជាមួយនឹងការរួមចំណែកស្វែងរកសន្តិភាពឱ្យប្រទេសកម្ពុជារបស់ប្រទេសជប៉ុន ពិតបានធ្វើឱ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែមានភាពរឹងមាំ និងស្អិតរមួតទ្វេឡើង។
លោក ឃួង ស្រេង បានបន្តទៀតថា ក្រោមជំនួយរបស់ប្រទេសជប៉ុន តាមរយៈ ចៃកា (JICA) ធ្វើឱ្យរាជធានីភ្នំពេញ អាចកាត់បន្ថយបាននូវការលិចលង់មួយចំណែក។ ប្រជាពលរដ្ឋកម្ពុជាពិតជាពេញចិត្តពេញថ្លើមចំពោះ ការអភិវឌ្ឍន៍រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងពីប្រវត្តិសាស្រ្តរបស់កម្ពុជា ពិសេសក្នុងដំណាក់កាលដែលកម្ពុជាបានធ្លាក់ក្នុងរបប ប៉ុល ពត ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់ចុះដល់ចំណុចសូន្យ។ ប៉ុន្តែក្រោយពី រំដោះប្រទេសជាតិចេញពីរបបនេះ ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសដ៏កំសត់មួយនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់ និងបន្តរីកចំរើនមកដល់សព្វថ្ងៃនេះ និងបានធ្វើឱ្យប្រទេសកម្ពុជាមានមុខមានមាត់នៅលើឆាកអន្តរជាតិថែមទៀតផង៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


