ព័ត៌មានជាតិ
តើរុស្ស៊ី មានជំហរបែបណាចំពោះការផ្តល់ការបណ្តុះបណ្តាលជំនាញដោះមីនរបស់កម្ពុជាទៅអ៊ុយក្រែន?
រដ្ឋាភិបាលរុស្ស៊ី បានបញ្ជាក់ពីគោលជំហររបស់ខ្លួនរួចហើយទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាអំពីការផ្តល់ការបណ្តុះបណ្តាលជំនាញដោះមីនរបស់កម្ពុជាទៅដល់កងកម្លាំងអ៊ុយក្រែន។ នេះ គឺជាការគូសបញ្ជាក់របស់លោក Col Sergei Shumilin ជំនួយការអនុព័ន្ធយោធានៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានស្ដីពី គោលនយោបាយបរទេសរុស្ស៊ី និងស្ថានភាពបច្ចុប្បន្នជុំវិញអ៊ុយក្រែន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ។

លោកជំនួយការអនុព័ន្ធយោធានៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖« រុស្ស៊ី សូមស្វាគមន៍ និងគោរពចំពោះការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការបណ្តុះបណ្តាលដល់អ្នកឯកទេសរុស្ស៊ីក្នុងការដោះមីន និងចែករំលែកពីបទពិសោធន៍របស់ខ្លួន។ ចំពោះបញ្ហានេះ យើងត្រូវការការអញ្ជើញជាផ្លូវការស្របតាមនីតិវិធីដែលបានយើងបង្កើតឡើង»។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ដោយមានកិច្ចសហការជាមួយអង្គការចៃការរបស់ជប៉ុន បានបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីនដល់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន។ ក្រសួងការបរទេសកម្ពុជា ក៏ដូចជាលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ធ្លាប់បានបញ្ជាក់ហើយថា ការសម្រេចចិត្តក្នុងការផ្ដល់វគ្គហ្វឹកហ្វឺនដល់អ្នកជំនាញដោះមីនអ៊ុយក្រែន គឺជាកើតចេញពីកិច្ចសហប្រតិបត្តិការល្អប្រកបដោយភាពជិតស្និទ្ធិរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ក្នុងសកម្មភាពមនុស្សធម៌ តាមរយៈគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន។
លោក ហេង រតនា បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់ បានបើកវគ្គបណ្ដុះបណ្ដាលនៃការប្រើប្រាស់សម្ភារៈបច្ចេកទេសបោសសម្អាតមីនដល់អ្នកជំនាញដោះមីនមកពីអ៊ុយក្រែន ដោយជ្រើសរើសការប្រើប្រាស់ឧបករណ៍រាវមីនប្រភេទអាលីស ដែលជាឧបករណ៍ផលិតនៅជប៉ុនសម្រាប់ការបណ្ដុះបណ្ដាលដល់ភាគីអ៊ុយក្រែន៕

ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


