ព័ត៌មានជាតិ
ពោតក្រហមរក្សាតម្លៃលក់ចេញ ដែលធ្វើឲ្យកសិករដាំច្រើនសម្រាប់ទីផ្សារនាំចេញ
ពោតក្រហម ដែលអាចកែច្នៃទៅជាចំណីសត្វ កំពុងពេញនិយមអ្នកដាំ ក៏ដោយសារពោតក្រហមអាចរក្សាបានតម្លៃលក់ចេញថេរ ហើយធ្វើឲ្យកសិករយើងដាំដុះរៀងរាល់ឆ្នាំ សម្រាប់ទីផ្សារនាំចេញទៅប្រទេសវៀតណាម និងប្រទេសថៃ។

ឆ្នាំនេះកញ្ញា ណារី រស់នៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រៀងរាល់ឆ្នាំតែងដាំពោតក្រហម ដោយកសិករក្នុងស្រុកនេះ ដាំពោតក្រហមប្រមាណជា៥០ភាគរយ ក្នុងចំណោមកសិផលផ្សេងទៀត ដោយក្នុងនោះពោតក្រហមចាប់ផ្តើមដាំពីចុងខែវិច្ឆិកា រហូតដល់ខែមីនាឬខែមេសា ទើបចាប់ផ្តើមប្រមូលផល។

លើផ្ទៃដី២ហិកតារបស់ឪពុក នាងអាចដាំដោយប្រើពូជចំនួន២៥គីឡូក្រាម ហើយក្នុង១ហិកតាបើដាំមិនល្អអាចទទួលផលបានពី៥ទៅ៦តោន ហើយបើទិន្នផលបានខ្ពស់វិញអាចបាន៧តោនឬ៨តោនក្នុង១ហិកតា។ នាងបានបន្តទៀតថា ក្នុងពេលប្រមូលផល ក៏ត្រូវចំណាយលើម៉ាស៊ីនព្រលះគ្រាប់ក្នុង១បេថ្លៃ១ពាន់រៀល ដោយក្នុង១ហិកតាអាចបានចំនួន៥០បេ។ ពោតក្រហមចែកចេញជាពីរប្រភេទដោយពោតសើម អាចលក់បាន៨០០រៀលក្នុង១គីឡូក្រាម និងពោតស្ងួតអាចបានថ្លៃក្នុង១គីឡូក្រាមថ្លៃ១០០០រៀល។ ពោតក្រហមគេយកទៅកែច្នៃទៅជាចំណីសត្វ ដោយមានឈ្មួញមកប្រមូលទិញរៀងរាល់ឆ្នាំ ដើម្បីធ្វើការនាំចេញទៅប្រទេសវៀតណាម និងប្រទេសថៃ៕


អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ ស្ថាបនិកមីល្ពៅខ្មែរ បង្ហើបគម្រោងថ្មី ផលិតមីបន្លែដាក់ក្នុងហាងស៊ុបវិញម្តង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


