ព័ត៌មានជាតិ
កម្ពុជា-វៀតណាម នឹងបន្តជជែកអំពីកិច្ចសហការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែន
កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរដែលគ្រោងធ្វើនៅប្រទេសវៀតណាមនាពេលខាងមុខនេះ។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំលើកទី១២ រវាងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមកាលពីថ្ងៃទី១៨ ខែ មេសា លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលនឹងរៀបចំធ្វើឡើងនៅប្រទេសវៀតណាមនាពេលខាងមុខ។

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វើសេចក្តីរាយការណ៍សង្ខេប ឱ្យដឹងថា កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ បានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ ដោយភាគីកម្ពុជា-វៀតណាម បានរៀបចំកិច្ចប្រជុំប្តូរវេនជាម្ចាស់ផ្ទះម្នាក់ម្តង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ហើយកិច្ចប្រជុំលើកទី១២នេះ ភាគីវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ។
លោក បានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១២ ភាគីទាំងពីរនឹងពិភាក្សាទៅលើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន ,វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការគ្រប់គ្រងច្រកទ្វាព្រំដែន វិស័យគមនាគមន៍ និងដឹកជញ្ជូន និងការងាររុករកអដ្ឋិធាតុកងទ័ព និងធ្វើមាតុភូមិនិវត្តន៍ ព្រមទាំងពិភាក្សាលើការងារដែលនៅសេសសល់មួយចំនួនទៀតផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


