ព័ត៌មានជាតិ
កម្ពុជា ស្នើចិនពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរស៊ីវិល
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើដល់ភាគីចិន ពិនិត្យលទ្ធភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់ ឱ្យបានឆាប់រហ័សឡើងវិញ ដូចតាមការចង់បានរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ព្រមទាំងពង្រឹង និងពង្រីកបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការវិស័យអាកាសចរស៊ីវិល។

លោករដ្ឋមន្រ្តីស្នើបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយជាមួយលោក Captain Song Zhiyong ប្រធានរដ្ឋបាលអាកាសចរស៊ីវិលចិន និងបានចុះហត្ថាលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិបត្តិការ ស្តីពីការពង្រឹងសុវត្ថិភាពហោះហើរ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល។

ថ្លែងប្រាប់កម្ពុជាថ្មី អ្នកនាំពាក្យអាកាសចរស៊ីវិល បានលើកឡើងថា មុនពេលវិបត្តិជំងឺកូវីដ-១៩ ការហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ មានចំនួនជាង ៤០០ជើង ក្នុងមួយសប្តាហ៍ និងបានផ្សារភ្ជាប់ទំនាក់ទំនង៤០ទីក្រុង រវាងកម្ពុជា ៣ទីក្រុង និងចិន ៣៧ទីក្រុង ដោយមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចំនួន ២២។ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ការផ្លាស់ប្តូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លា នៅក្នុងពិភពលោក ដំណើរការចាប់ផ្តើមហោះហើរត្រង់ឡើងវិញ រវាងប្រទេសទាំងពីរ មិនទាន់បានសម្រេចតាមគោលបំណងនៅឡើយ ដោយស្ថិតនៅត្រឹមប្រហែល ១០០ជើងក្នុងមួយសប្តាហ៍ និង ១១ក្រុមហ៊ុនអាកាសចរណ៍ ក្នុងនោះ ៣ក្រុមហ៊ុន ពីកម្ពុជា និង ៨ក្រុមហ៊ុន ពីចិន។

លោក ស៊ិន ចាន់សេរីវត្ថា បានគូសបញ្ជាក់ថា បើតាមផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ ដែលបានដាក់ពាក្យស្នើសុំហោះហើរសម្រាប់រដូវកាលនេះ គឺមានរហូតដល់ទៅប្រមាណជាង ៣០០ជើង ក្នុងមួយសប្តាហ៍ ប៉ុន្តែលទ្ធផលជាក់ស្តែង គឺពុំអាចសម្រេចបាននៅឡើយ។
បើតាមលោក ស៊ិន ចាន់សេរីវត្ថា កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រទេសចិន ដោយបេ្តជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ នៃអ្នកដំណើរតាមផ្លូវអាកាសទៅមក រវាងចិននិងកម្ពុជា ប្រកបដោយគុណភាពខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ក៏បានស្នើចិន ជួយផ្តល់អាហារូបករណ៍រយៈពេលវែងលើមុខវិជ្ជា វិស្វកម្មឧតុនិយមអាកាសចរណ៍ (Aeronautical Meteorology Engineering) ចំនួន ៤នាក់ វិស្វកម្មអាកាសយានដ្ឋាន (Airport Engineering) ចំនួន ៤នាក់ និងអាកាសយានិក (Commercial Pilots) ចំនួន ២នាក់ផងដែរ។
តាមរយៈសេចក្តីថ្លែងការណ៍រួម ចិនបានប្រកាសថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដំបូង ដែលនឹងទទួលភ្ញៀវទេសចរចិន ព្រមទាំងផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


