ព័ត៌មានជាតិ
ផ្ទះពលរដ្ឋ ៦៣ ខ្នង នៅខេត្តបាត់ដំបង ត្រូវខ្យល់កន្ត្រាក់វាយបំផ្លាញ និងមនុស្ស ៨ នាក់ រងរបួស
លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ២ រងការខូចខាតយ៉ាងដំណំ ថែមទាំងបង្កឲ្យមនុស្សចំនួន ៨ នាក់ រងរបួស ក្រោយពីមានខ្យល់កន្ត្រាក់បោកបក់មកឥតឈប់ឈរ។

គ្រោះធម្មជាតិនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣ ដោយមានករណីខ្យល់កន្ត្រាក់ បានបក់ចូលទៅលើស្រុកចំនួន២ គឺ ស្រុកសំឡូត មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ចំនួន ១ លើក បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤២ ខ្នង(ខូចខាតស័ង្កសីចំនួន ៦៨៤ សន្លឹក) និងបណ្ដាលឲ្យរបួសមនុស្សចំនួន ៣ នាក់ ដែលមាន ១.ឈ្មោះ អៃ ពេល ភេទប្រុស អាយុ ២៦ ឆ្នាំ(របួសធ្ងន់ ត្រង់ចង្កេះ) ,២.ឈ្មោះ ចិន ឃីម ភេទស្រី អាយុ ២១ ឆ្នាំ (របួសត្រង់មុខ និងជើង) ,៣.ឈ្មោះ ពេល ស្រីណី ភេទស្រី អាយុ ១ ឆ្នាំ(របួសហើមក្បាល)។ អ្នករបួសទាំង ០៣ នាក់ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

កាលពីល្ងាចថ្ងៃដដែល នៅចំណុចភូមិអន្លង់ត្រាច ឃុំរបស់មង្គល ស្រុកមោងឬស្សី ក៏មានករណី គ្រោះថ្នាក់ធម្មជាតិ(ខ្យល់កន្ត្រាក់) បង្កឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន ២១ ខ្នងផ្ទះ ក្នុងនោះ ធ្លាក់ពីលើជើងតាំង ២ ផ្ទះ និងខូចខាតទាំងស្រុកចំនួន ៣ ផ្ទះផងដែរ ព្រមទាំងបានបង្កឲ្យរបួសមនុស្សចំនួន ៥ នាក់ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ ៖ សោ និយមរ័ត្ន








-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


