ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ បើកការដោះស្រាយជូនពលរដ្ឋ ៤០០នាក់ មានទំនាស់ជាមួយក្រុមហ៊ុន ជា សារ៉ន
ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី ០៥ ឧសភានេះ អាជ្ញាធរខេត្តតាកែវ បានបើកកិច្ចប្រជុំដោះស្រាយបញ្ហារវាងពលរដ្ឋក្នុងខេត្តតាកែវប្រមាណ ៤០០នាក់ ជាមួយក្រុមហ៊ុន ជា សារ៉ន ក្រោយពីពួកគាត់បានសុំកិច្ចអន្តរាគមន៍ទៅលើបញ្ហានេះ។

ក្រោយពីស្ដាប់ការលើកឡើង និងសំណូមពររបស់ប្រជាពលរដ្ឋ បានជ្រាបពីបញ្ហារួចហើយ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានដោះស្រាយបញ្ហាចំនួន៣ចំណុច ជូនប្រជាពលរដ្ឋ។ ចំណុចទី១. ឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងនៅខេត្តកំពត ឬដាក់ពាក្យបណ្ដឹងនៅសាលាខេត្តតាកែវ ហើយអាជ្ញាធខេត្តតាកែវ នឹងជួយអន្តរាគមន៍ទៅខេត្តកំពតឱ្យជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។

ទី២. ករណីប្រជាពលរដ្ឋខ្ចីលុយធនាគារ គឺឱ្យក្រុមហ៊ុន ជា សារ៉ន ជាអ្នកទទួលខុសត្រូវក្នុងការបង់ការប្រាក់ជំនួសប្រជាពលរដ្ឋ, និងទី៣ ពាក់ព័ន្ធនឹងប្លង់ដីរបស់ប្រជាពលរដ្ឋដែលដាក់បញ្ចាំនៅធនាគារគឺឱ្យក្រុមហ៊ុន ជា សារ៉ន យកអចលនទ្រព្យរបស់ខ្លួនដាក់បញ្ចាំនៅធនាគារយកប្រាក់មកលស់ប្លង់ជូនប្រជាពលរដ្ឋវិញ។
ជាមួយគ្នានេះ លោកអភិបាលខេត្តតាកែវ ក៏បានសំណូមពរដល់បុគ្គលិកធនាគារ និងបុគ្គលិកមីក្រូហិរញ្ញវត្ថុទាំងអស់ សូមកុំមានការគំរាមកំហែងប្ដឹងផ្ដល់ ឬររឹបអូសផ្ទះសម្បែង ប្រជាពលរដ្ឋ ដែលខ្ចីលុយពាក់ព័ន្ធទៅនិងក្រុមហ៊ុន ជា សារ៉ន ហើយក្នុងនោះអាជ្ញាធមូលដ្ឋានត្រូវតាមដាន និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ បើមានការគំរាមកំហែងណាមួយ។
ប្រជាពលរដ្ឋ បានសម្រេចទទួលយកដំណោះស្រាយរបស់អាជ្ញាធខេត្តតាកែវ ដែលបានដាក់ចេញនេះ៕ អទ្ថបទ៖ វីរៈ

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


