ព័ត៌មានជាតិ
អាជ្ញាធរកំពតផ្សព្វផ្សាយច្បាប់កាត់ចំណីផ្លូវ ប្រឡាយ ព្រែក អូស្ទឹង មុនពេលបិទផ្សាយក្បាលដី

អាជ្ញាធរខេត្តកំពតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០នេះ បានបើកកិច្ចប្រជុំមួយ ស្តីពី ការពិនិត្យប្លង់សុរិយោដីនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ស្ថិតក្នុងឃុំចំនួនពីរ នៃស្រុកបន្ទាយមាស នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ នៅសាសាលាខេត្តកំពត។
ថ្លែងក្នុងកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្តកំពតជំរុញដល់មន្ត្រីជំនាញ អាជ្ញាធរឲ្យធ្វើការផ្សព្វផ្សាយច្បាប់ស្តីអំពីការកាត់ចំណីផ្លូវថ្នល់ ប្រឡាយទឹក ទំនប់ទឹក អូរ ព្រែក ស្ទឹង និងបឹងសាធារណៈឲ្យពលរដ្ឋបានដឹងច្បាស់ មុនពេលបិទផ្សាយក្បាលដីនៅតំបន់វិនិច្ឆ័យ ដើម្បីបញ្ចៀសការតវ៉ារបស់ប្រជាពលរដ្ឋ ។
បើតាមអភិបាលខេត្តរូបនេះ ការកំណត់កាត់ចំណី ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹកសំខាន់ខ្លាំងណាស់ សម្រាប់ជាចក្ខុវិស័យ នៃការអភិវឌ្ឍ ស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានភូមិឃុំ ពិសេសដើម្បីជៀសវាងការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងអាចឆ្លើយតបសមស្រប ទៅតាមតម្រូវការប្រជាពលរដ្ឋនៅពេលខាងមុខ។
លោកបញ្ជាក់ទៀតថា ប្រសិនបើការកំណត់កាត់ចំណីផ្លូវថ្នល់ ផ្លូវទឹកមិនបានផ្សព្វផ្សាយពន្យល់ណែនាំដល់ពលរដ្ឋឲ្យដឹងច្បាស់ទេ នៅពេលបិទផ្សាយក្បាលដី ប្រជាពលរដ្ឋប្រាកដជាឆ្ងល់និងតវ៉ាថាបាត់ដីរបស់ខ្លួន ឬថាមន្ត្រីធ្វើការគ្មានសមធម៌ និងតម្លាភាព។
ការកំណត់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់វិនិច្ឆ័យដែលដាក់ឆ្លងកិច្ចប្រជុំពេលនេះ ស្ថិតនៅក្នុងភូមិចំនួនពីរ ក្នុងនោះនៅភូមិច្រកឃ្លៃឃុំទូកមាសខាងលិច ដែលមានប្រព័ន្ធផ្លូវទំហំតូច ធំ ចំនួន២១ ខ្សែ ប្រឡាយទឹកចំនួន៤ខ្សែ និងចំណីព្រែកទំនប់ទឹក និងអូរ មានចំនួន៣កន្លែង ដោយឡែកនៅភូមិអង្គម្លី ឃុំទូកមាសខាងកើត មានផ្លូវតូចធំសរុបចំនួន៧ខ្សែ ផ្លូវទំហំចាប់ពី២ ម៉ែត្រ ដល់៥ម៉ែត្រចំនួន២០ខ្សែ ប្រឡាយមេ និងប្រឡាយរងមានចំនួន ៧ខ្សែ៕


អត្ថបទ៖ សេង ណារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


