ព័ត៌មានជាតិ
ខុទ្ទកាល័យលោក កែ គឹមយ៉ាន ស្នើចាត់វិធានការច្បាប់ចំពោះបុគ្គល មុំ អស្សនី
ខុទ្ទកាល័យលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើចាត់វិធានការច្បាប់ចំពោះបុគ្គល មុំ អស្សនី ដែលមានចេតនាទុច្ចរិតក្នុងការបំបែកបំបាក់ផ្ទៃរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា។

បើតាមសេចក្តីថ្លែងការណ៍ នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខុទ្ទកាល័យលោក កែ គឹមយ៉ាន បានបដិសេធ និងថ្កោលទោសចំពោះខ្លឹមសារបទសម្ភាសរវាងបុគ្គល មុំ អស្សនី និងលោក តាំង សារ៉ាដា The Cambodia Daily ដោយបានចាត់ទុក ការបកស្រាយទាំងនេះ ជាគំនិតខ្មៅកខ្វក់ ភូតកុហក ញុះញង់ និងមានចេតនាទុច្ចរិតប៉ុនប៉ងបំផ្លាញសុខសន្តិភាព តាមរយៈការបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីថ្លែងការណ៍ដដែលនេះ បានឲ្យដឹងថា បុគ្គល មុំ អស្សនី គ្រាន់តែធ្លាប់បានបម្រើការងារនៅខុទ្ទកាល័យឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន រយៈពេលប្រមាណជាង២ខែប៉ុណ្ណោះក្នុងឆ្នាំ២០០៩ ហើយត្រូវបានបណ្ដេញចេញពីការងារ ដោយមូលហេតុជននេះមិនគោរពវិន័យ មិនមានសីលធម៌ ដើរនិយាយកុហកភូតភរ និងបោកប្រាស់សាធារណជន ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ជាច្រើន។
ពាក់ព័ន្ធនឹងការលើកឡើងរបស់បុគ្គល មុំ អស្សនី អំពីឋានន្តរសក្តិ និងចំនួនមេបញ្ជាការរងតាមអង្គភាពកងទ័ពពីពេលមុនដោយបានប្រៀបធៀបនឹងបច្ចុប្បន្ន ខុទ្ទកាល័យឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានចាត់ទុកថា គឺជារឿងដែលមិនត្រឹមត្រូវ ព្រោះការរៀបចំកងទ័ពត្រូវដើរស្របតាមសភាពការណ៍វិវត្តន៍ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រ និងសៀភៅ «ស» ការពារជាតិ។ ក្នុងន័យនេះ ខុទ្ទកាល័យ បានបញ្ជាក់ថា មិនអាចយកបញ្ហាសក្តិធំ និងចំនួនមេបញ្ជាការរងច្រើន មកវាយតម្លៃអវិជ្ជមានលើសមត្ថភាពដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឡើយ ខណៈដែលឯកឧត្តម ហ៊ុន ម៉ាណែត បាននឹងកំពុងដឹកនាំការកែទម្រង់ និងការធ្វើទំនើបកម្មវិស័យកងទ័ព ឲ្យស្របតាមសភាពការណ៍តំបន់ និងសកលលោកនាពេលបច្ចុប្បន្ន។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាន់ជំហរឥតងាករេគោរពតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្តី្រ និងជាប្រធានគណបក្ស ហើយបន្តគាំទ្រជានិច្ចចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននៅពេលអនាគត ផងដែរ។
តាងនាមលោក កែ គឹមយ៉ាន ខុទ្ទកាល័យបានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការណ៍ផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះបុគ្គលរូបនេះ និងស្នើសុំសាធារណៈជនទាំងអស់កុំជឿពាក្យសំដីរបស់ជនវង្វេងជាតិ មុំ អស្សនី និងក្រុមក្បត់ជាតិទាំងនេះ ដែលតែងតែនិយាយបង្កាច់បង្ខូចឥទ្ធិពលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងទុច្ចរិត ធ្វើប្រជាភិថុតនយោបាយ ញុះញង់ បំបែកបំបាក់ការឯកភាពជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនដែលឧបាយកលទាំងអស់នេះ តែងតែត្រូវបានលាតត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


