សន្តិសុខសង្គម
លោក កែ គឹមយ៉ាន ណែនាំឱ្យអាជ្ញាធរមូលដ្ឋានជាប់ព្រំដែនទប់ស្កាត់ការដាំកញ្ឆា
ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ កក្កដានេះ នៅខេត្តបន្ទាយមានជ័យ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំដល់អាជ្ញាធរនៅតាមស្រុកជាប់ព្រំ ដែនទាំងអស់ ត្រូវតែទប់ស្កាត់ការដាំកញ្ឆា ឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ត្រូវអប់រំពលរដ្ឋកុំឲ្យដាំ កញ្ឆា ព្រោះជាអំពើខុសច្បាប់។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន លើកឡើងថា បើទោះបីជាមមាញឹកក្នុងកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ យ៉ាងណាក្ដី ប៉ុន្តែការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមិនត្រូវបានបន្ធូរដៃឡើយ ទាំងការងារផ្សព្វ ផ្សាយអប់រំ ព្យាបាល ស្តារនីតិសម្បទា និងការអនុវត្តច្បាប់លើបទល្មើសគ្រឿងញៀន។
លោក ស្នើឲ្យមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ត្រូវចលនាប្រជាពលរដ្ឋ និងអាណាព្យាបាលចូលរួមការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្រុមគ្រួសារ ក៏ដូចជាសហគមន៍។

ទន្ទឹមគ្នានេះ គឺក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយ:ការកសាងភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងភូមិ-ឃុំ-សង្កាត់ «ស គ្មានគ្រឿងញៀន» រួមទាំងប្រកាន់ខ្ជាប់ទិសស្លោក បីកុំ មួយរាយការណ៍។
ជាមួយគ្នានេះលោកជំរុញឲ្យមន្ទីរ អង្គភាព អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវទប់ស្កាត់ និងបង្រ្កាបការ ប្រើប្រាស់បារីអេឡិចត្រូនិក និងបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ របស់ រាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕

អត្ថបទ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


