ព័ត៌មានជាតិ
លោក កែ គឹមយ៉ាន ចុះពិនិត្យស្ថានភាពច្រកស្ទឹងបត់ ច្រកព្រំដែន កម្ពុជា ថៃ
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញពិនិត្យស្ថានភាពច្រកស្ទឹងបត់ និងអញ្ជើញសំណេះសំណាលសួរសុខទុក្ខពលករ ដែលវិលត្រលប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនគរបាលការពារព្រំដែនលេខ៨៩១។

ក្នុងឱកាសសំណេះសំណាលនោះ លោក កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹកជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ និងនគរបាលការពារព្រំដែនខេត្តបន្ទាយមានជ័យ នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ សូមទទួលបានសុខភាពល្អ។

ក្នុងឱកាសនោះដែរ លោក កែ គឹមយ៉ាន បាននាំយកអំណោយចែក និងផ្ដល់ជូនដល់អ្នកពាក់ព័ន្ធនូវថវិកា និងសម្ភារៈរួមមាន អង្គរ ទឹកសុទ្ធ អង្រឹង មុង អង្រឹង ប្រហុក ស្ពៃក្ដោប ទឹកត្រី ទឹកស៊ីអ៊ីវ មីជាតិ ប៊ីចេង ខ្លឹមស ស្ករស និងថវិកាសរុប២៥,៥០០,០០០រៀល៕






-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


