ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង៖ ថែរក្សាសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌចាំបាច់អភិវឌ្ឍន៍មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងថា ការបន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជាជាលក្ខខណ្ឌចាំបាច់ក្នុងការការអភិវឌ្ឍមូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់។
ការលើកឡើងរបស់លោកស្រីអភិបាលខេត្តកោះកុងយ៉ាងដូច្នេះ ក្នុងពិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ”នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោកស្រីអភិបាលខេត្តសង្កត់ធ្ងន់ដែរថា ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ មានន័យថា ការអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមាន លក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។

លោកស្រី មិថុនា ភូថង ក៏បន្តជំរុញការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ផែនទីបរិវត្តកម្ម ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញ។ លើសពីនេះ អាជ្ញាធរខេត្តលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ និងភាពប្រកួតប្រជែងខ្ពស់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាលសិស្ស អង្គការដៃគូអភិវឌ្ឍន៍ គប្បីចូលរួមសហការ និងគាំទ្រកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជននៅគួ្រសារក្រីក្រ និងងាយរងគ្រោះ។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានពហុបច្ចេសទេសខេត្តកោះកុង មន្ទីរការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងអ្នកពាក់ព័ន្ធ ក្នុងការខិតខំអនុវត្តដោយជោគជ័យនូវ គោលនយោបាយអាទិភាព និងការកែទម្រង់ស៊ីជម្រៅដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់វិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
ដោយឡែក នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង គឺអ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស បានអះអាងថា ទិវាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «TEVTផ្ដល់ជំនាញ និងការងារសមរម្យ» ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈពីថ្នាក់ខេត្តរហូតដល់មូលដ្ឋានភូមិឃុំសង្កាត់ ដើម្បីចូលសិក្សាជំនាញកាន់តែច្រើន។

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ប្ញទ្ធីរ៉ាវង្ស បន្តថា ម៉្យាងទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងគ្រឹះស្ថានសិក្សាចង់ជំរុញឲ្យមានការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីបង្កើនធនធានមនុស្សផ្នែកជំនាញបច្ចេកទេសវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។
នៅឆ្នាំសិក្សា២០២២-២០២៣មានសិក្ខកាម សិស្ស និស្សិត កំពុងសិក្សា កម្រិត និងជំនាញបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ ៣ (C1 C2 C3) ហើយសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឆ្នាំទី១ និងឆ្នាំទិ២ សរុបចំនួន១.០៥៨នាក់/ស្រី៣៣៨នាក់។

គួរកត់សម្គាល់ថា ១២ឆ្នាំមកនេះ ចាប់ពីឆ្នាំ២០១១រហូតដល់ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) បានប្រតិបត្តិការ និងការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង លើជំនាញរដ្ឋបាលសាធារណៈ គណនេយ្យ និងអក្សរសាស្ត្រអង់គ្លេស បានសរុបចំនួន ៤១២ នាក់ ស្រី ២៣០នាក់។ ក្រៅពីនេះអត្រាសិស្ស និស្សិត មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល ៣ខែ មានការងារធ្វើ៨៥ភាគរយលើជំនាញវិជ្ជាជីវៈ ដោយមានដៃគូសហប្រតិបត្តិការជាមួយក្រុមហ៊ុន និងសហគ្រាសរង់ចាំទទួលចូលធ្វើការ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


