ព័ត៌មានជាតិ
កម្ពុជា បានចំណូលពីការនាំចេញទំនិញសំខាន់ ២០មុខ ជាង ៩.១ពាន់លានដុល្លារ ៥ខែ ឆ្នាំនេះ
ទំនិញសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ បានចំណូលប្រមាណ ៩.១ពាន់លានដុល្លារ រយៈពេល ៥ខែ ឆ្នាំ ២០២៣ ដែលការនាំចេញនេះ បានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ផងដែរ។ នេះបើតាមយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមអគ្គនាយកដ្ឋានគយ ក្នុងចំណោមទំនិញទាំងនោះរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ នាំចេញគិតជាទឹកប្រាក់ចំនួន ១.៨ពាន់លានដុល្លារ មានការថយចុះ ២៦.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ២.៥ពាន់លានដុល្លារ។ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្រេចបានជាង ១.២ពាន់លានដុល្លារ កើនឡើង ៩៦% ធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៦៣៩លានដុល្លារ។ គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ ឬតម្លៃមធ្យម សម្រេចបានជាង ៤៧១លានដុល្លារ កើនឡើងជាង ២៦០%។ ផ្លែឈើ គ្រាប់ផ្លែឈើ និងសម្បកឈើ សម្រេចបានការនាំចេញបានទឹកប្រាក់ ៤៧៨លានដុល្លារ កើនឡើងជាង ២០%។ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ នាំចេញទទួលបានទឹកប្រាក់ជាង ២៦០លានដុល្លារ កើនឡើង ៤១.៤ភាគរយ។ វត្ថុធាតុប្លាស្ទិច និងវត្ថុធាតុធ្វើពីប្លាស្ទិចកៅស៊ូ ចំនួនជាង ១២៩លានដុល្លារ ថមចុះ ៣២% រួមទាំងទំនិញសំខាន់មួយចំនួនទៀត។
ប្រទេសដែលមានពាណិជ្ជកម្មទំនិញសំខាន់ជាមួយកម្ពុជា រួមមាន ប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី អាល្លឺម៉ង់ តៃវ៉ាន់ កាណាដា អង់គ្លេស កូរ៉េខាងត្បូង ម៉ាឡេស៊ី អេស្ប៉ាញ អូស្រ្តាលី ឥណ្ឌា និងហុងកុង ជាដើម។
សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ សម្រេចបានប្រមាណជិត ២០ពាន់លានដុល្លារ រយៈពេល ៥ខែ ចាប់ពីខែ មករា ដល់ខែ ឧសភា ឆ្នាំ ២០២៣ ពោលគឺមានការថយចុះ ១៤.១% បើធ្វើនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ២២ពាន់លានដុល្លារអាមេរិក។ នេះបើតាមយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


