ព័ត៌មានជាតិ
ជិត ២សប្តាហ៍ ក្រុមបច្ចេកទេស មន្ទីរសាធារណការ រាជធានី-ខេត្ត ដោះស្រាយការធ្វើដំណើរបានច្រើនកន្លែង
ក្នុងរយៈពេលជិត ២សប្តាហ៍មកនេះ ពោលគិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ក្រោមកិច្ចខិតខំប្រឹងប្រែង ថែទាំ និងជួសជុលផ្លូវ បានដោះស្រាយការធ្វើដំណើរជូនប្រជាពលរដ្ឋជាច្រើនកន្លែង ពិសេសផ្លូវដែលរងការខូចខាត ដោយសារតែជំនន់ទឹកភ្លៀង។


បើតាមក្រសួងសាធារណការ ក្រុមការងារបច្ចេកទេស របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំង១៧ បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការជួសជុលថែទាំផ្លូវ កាយដីដាក់ប្រព័ន្ធលូ និងដោះស្រាយបញ្ហាផ្សេងៗ លើកំណាត់ផ្លូវជាច្រើនខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រួមនឹងវិស័យដឹកជញ្ជូន។
សូមជម្រាបថា កំណាត់ផ្លូវជាតិដែលក្រុមការងារបច្ចេកទេស របស់មន្ទីរសាធារណការ បានដោះស្រាយ រួមមាន កំណាត់ផ្លូវជាតិលេខ៧ លេខ៧២ លេខ៦៧ លេខ៧៣ លេខ៦៤ លេខ៦ លេខ៦៣ លេខ៤៦ លេខ៧៦ លេខ៧៨ លេខ៧១ លេខ៨ លេខ៥៦ លេខ៥ លេខ៤៣ លេខ៥៧ និងផ្លូវជាតិលេខលេខ៣៣A ។
ក្នុងចំណោមនោះ បញ្ហាការធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងភូមិសាស្ត្រអូរងើយ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន កាលពីថ្ងៃដើមខែសីហា ដោយសារតែទឹកហូរច្រោះដី ធ្វើឱ្យការបាក់ស្រុតនោះ ក៏ត្រូវបានដោះស្រាយរួចរាល់ហើយដែរ ដោយប្រើពេលត្រឹមតែប្រមាណ ១សប្តាហ៍ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើដល់ប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ កុំបំពានយកដី ចំណីផ្លូវធ្វើអាជីកម្ម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ ក៏ដូចជាកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។
ក្រសួងសាធារណការ សំណូមពរដែរថា ប្រសិនបើបានជួបប្រទះបញ្ហាផ្លូវថ្នល់ ខូចខាតក្លាយជាជង្ហុកសំបុកមាន់ បងប្អូនប្រជាពលរដ្ឋអាចរាយការណ៍មកកន់ក្រសួងសាធារណការបាន តាមរយៈកម្មវិធីថែទាំផ្លូវ (Road Care) ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល និងថែទាំបានទាន់ពេលវេលា៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


