ព័ត៌មានជាតិ
ត្រូវឆ្លងតែ ២ប្រទេសទៀតប៉ុណ្ណោះ បេសកកម្មជិះកង់រៃអង្គាសថវិកា លោក ទីវ តារារិទ្ធិ នឹងដល់គោលដៅ
ក្នុងដំណើរជិះកង់ដ៏វែងឆ្ងាយរបស់ លោក ទីវ តារារិទ្ធ តាមតំបន់ភូមិអាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសថវិកាជូនដល់ មន្ទីរពេទ្យកុមារអង្គរ ចម្ងាយប្រមាណជិត ៨ពាន់គីឡូម៉ែត្រ លោកបានឆ្លងកាត់ប្រទេសតំបន់អាស៊ីជាច្រើន។ ក្នុងដំណើរបេសកកម្មនោះ លោកត្រូវឆ្លងកាត់ប្រទេស ២ទៀតប៉ុណ្ណោះ គឺម៉ាឡេស៊ី និង ថៃ មុននឹងបញ្ចប់នៅគោលដៅចុងក្រោយ ទឹកដីនៃខេត្តសៀមរាប ក្នុងចម្ងាយសរុបជាង ៩៧០០គីឡូម៉ែត្រ ។

បើតាម លោក ទីវ តារារិទ្ធ កំណាត់ផ្លូវចុងក្រោយ ដែលលោកនឹងត្រូវបន្តដំណើរ គឺចេញពីប្រទេសសឹង្ហបុរី តាមបណ្តោយ ឆ្នេរសមុទ្រខាងកើតម៉ាឡេស៊ី ចូលទៅប្រទេសថៃ ដោយនឹងឆ្លងតាមឈូងសមុទ្រថៃ ទៅដីគោកវិញ នៅផ្នែកខេត្ត ឈុនបុរី។ លោកបន្តថា បន្ទាប់មក លោកនឹងបន្តជិះកង់ពីនោះ ទៅបញ្ចប់កម្មវិធីនៅគោលដៅចុងក្រោយ ខេត្តសៀមរាប។


ជុំវិញការធ្វើដំណើរនេះ លោកបញ្ជាក់ឱ្យដឹងដែរថា លោកនឹងធ្វើដំណើរតាមណាមួយ ក្នុងចំណោម កំពង់ចម្លង នៅខេត្តសុងខ្លា និងកំពង់ចម្លង កោះសាមុយ ដែលគេអនុញ្ញាតឱ្យលោកធ្វើដំណើរជាមួយកង់ ឆ្លងឈូងសមុទ្រថៃ ។
គួររំលឹកថា កម្មវិធីជិះកង់តាមតំបន់ភូមិភាគអាស៊ីអាគ្នេយ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា ដែលមានជំងឺមហារីក និងជំងឺផ្សេងៗ ដែលកំពុងសម្រាកព្យាបាល និងមានតម្រូវការព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ Angkor Hospital for Children ។
គិតមកដល់ពេលនេះ ការជិះកង់ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា របស់លោក ទីវ តារារិទ្ធ មានរយៈពេលជាង ២ខែហើយ រាប់ចាប់តាំងពីថ្ងៃដែលលោកចាប់ផ្តើមចេញដំណើរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ។


ក្នុងដំណើរដ៏វែងឆ្ងាយ តែម្នាក់ឯង លោកបានជួបឧបសគ្គជាច្រើនពិបាកនឹងពណ៌នា ព្រោះតែលោកត្រូវជិះកង់ឆ្លងកាត់ ទឹកដីដែលមិនធ្លាប់រស់នៅ មិនស្គាល់ភូមិសាស្ត្រច្បាស់ ហើយពឹងផ្អែកតែលើផែនទីអេឡិចត្រូនិចប៉ុណ្ណោះ ដែលភាគច្រើន Google Map នាំផ្លូវលោក ទៅតែតំបន់ព្រៃស្ងាត់គ្មានមនុស្ស។
លោកថា “តាំងតែចេញមកពីផ្ទះថ្ងៃដំបូង ខ្ញុំដឹងច្បាស់ថាខ្ញុំនឹងប្រឈមនឹងឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន ប៉ុន្តែខ្ញុំដឹងថា ខ្ញុំអាចធ្វើការងារនេះបាន ដើម្បីកុមារកម្ពុជាជាច្រើន នៅមន្ទីពេទ្យកុមារអង្គរ Angkor Hospital for Children” ។

ទោះជាបែបនេះក្តី លោកនៅតែមានកម្លាំងចិត្ត នៅពេលដែលបានមើលឃើញពីការយកចិត្តទុកដាក់ ពីបងប្អូនប្រជាពលរដ្ឋកម្ពុជា ចំពោះរូបលោក។ លោកបានទម្លាយអារម្មណ៍តាមរយៈសំណេរមួយថា “ថ្ងៃខ្លះខ្ញុំជិះកង់បណ្តើរ ទឹកភ្នែករលីងរលោងបណ្តើរ ព្រោះរំភើបចិត្តខ្លាំងពេក ដោយបានមើលឃើញថា អ្នកទាំងអស់គ្នាបានយកចិត្តទុកដាក់ដល់ខ្ញុំ និងជាពិសេស គាំទ្រកម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា ដោយបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ពួកយើងនៅ មន្ទីពេទ្យកុមារអង្គរសៀមរាប” ។
គួរបញ្ជាក់ថា កម្មវិធីជិះកង់សប្បុរសធម៌ “Southest Asia Bike Touring for Charity” ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរនេះ គឺមានការឯកភាពពីនាយកមន្ទីរពេទ្យកុមារអង្គរ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ដោយចាប់ផ្តើមពីថ្ងៃទី ០១ ខែមិថុនា រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣៕
អត្ថបទដោយ៖ សុធាវី

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


