ព័ត៌មានជាតិ
កម្ពុជា-UN រួមគ្នារកដំណោះស្រាយបំផ្លាញចោលសារធាតុញៀន បញ្ចៀសផលប៉ះពាល់បរិស្ថាន និងសុខភាព
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គការសហប្រជាជាតិ(UN) បានរួមគ្នាស្វែងរកដំណោះស្រាយទាក់ទិននឹងការបំផ្លាញចោលនូវគ្រឿងញៀន ឬ សារធាតុញៀន ដើម្បីធ្វើយ៉ាងណាបញ្ចៀស កុំឲ្យមានការប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់មនុស្ស។

នៅក្នុងកិច្ចប្រជុំស្ដីពីការបំផ្លាញដោយសុវត្ថិភាពនូវសារធាតុញៀន សារធាតុគីមីផ្សំ និងសំណល់ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន កាលពីថ្ងៃទី ១៦ សីហា លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានរឹបអូសគ្រឿងញៀនពីឧក្រិដ្ឋជនបានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយបន្ទាប់ពីរឹបអូសបានច្រើននេះ កម្ពុជា ក៏ដូចជាអង្គការសហប្រជាជាតិ ក៏មានការព្រួយបារម្ភផងដែរ ពេលធ្វើការកម្ទេចចោល ដោយភ័យខ្លាចប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈរបស់មនុស្ស។

លោកបានបន្តថា ការជួបប្រជុំនាពេលនេះ ដើម្បីរិះរកមធ្យោបាយធ្វើការយ៉ាងណាពេលដែលកម្ទេចចោលនោះ កុំឲ្យមានហានិភ័យចំពោះបរិស្ថាន និងសុខភាពមនុស្ស។

លោក មាស វិរិទ្ធ បានបញ្ជាក់ថា «នាពេលកន្លងមក យើងតែងតែជួបប្រទះនឹងការទិតៀន និងលើកឡើងថា ការដុតបំផ្លាញគ្រឿងញៀនវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន អាចប៉ះពាល់ដល់សុខភាព ឬអាយុជីវិត មនុស្ស សត្វ ជាដើម…។ ជាក់ស្ដែងថ្មីៗនេះ ការចាប់យកសារធាតុញៀន ឬ គ្រឿងញៀននាពេលកន្លងមក គឺវាមានបរិមាណច្រើន ហើយការដុតវាក៏ច្រើន ដូច្នេះវាក៏មានបញ្ហាច្រើន។ ដូច្នេះយើងខិតខំរកវិធានការថ្មីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការបំផ្លាញសារធាតុញៀននោះវាមានសុវត្ថិភាព ទាំងការបំផ្លាញដោយ ដុត ទាំងការបំផ្លាញតាមវិធីបន្សាប ការបំផ្លាញការកប់ចោល គឺឲ្យវាស្របទៅតាមនិយាមជាសកល ឲ្យស្របទៅតាមអនុសាសន៍ផ្សេងៗ ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីឧក្រិដ្ឋកម្មគ្រប់គ្រងគ្រឿងញៀននេះ»។

លោក មាស វិរិទ្ធ បានឲ្យដឹងទៀតថា រយៈពេល ២២៧ ថ្ងៃ ពោលចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ចាប់បានសារធាតុញៀនជិតពីរតោនកន្លះ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១១៣៦៥ នាក់ ខណៈជាងពីរពាន់នាក់ បញ្ជូនទៅកាន់តុលាការ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


