ព័ត៌មានជាតិ
កម្ពុជា សម្រេចបានថវិកាជាង ១៤ពាន់លានដុល្លារ ពីការនាំចេញទំនិញសំខាន់ៗជាង ២០មុខ
សម្រាប់ទំនិញសំខាន់ៗរបស់កម្ពុជា ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានចំណូលប្រមាណ ១៤ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៧ខែ ឆ្នាំ ២០២៣ ហើយចំពោះការនាំចេញនេះ បានរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ យ៉ាងសំខាន់ផងដែរ។

តាមយោងរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញផ្សាយក្នុងខែ កក្កដា បានឱ្យដឹងថា សម្រាប់ទំនិញសំខាន់ៗដែលត្រូវបាននាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ មានទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារ មានការថយចុះ ២២.៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ មានចំនួន ៩.៩ ពាន់លានដុល្លារ។ សម្រាប់ម៉ាស៊ីន និងឧបករណ៍អគ្គិសនី មានចំនួនទឹកប្រាក់ប្រមាណ ១.៨ ពាន់លានដុល្លារ មានកំណើន ១៣.៧ ភាគរយ ធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២២។
ចំពោះគុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ មានចំនួនទឹកប្រាក់ ៦០៧ លានដុល្លារ កើនឡើង ៤.៥ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ចំនួន ១៦៩ លានដុល្លារ។ ជាមួយគ្នានេះដែរ សម្រាប់ស្បែកជាប់រោម ស្បែកសិប្បនិម្មិត និផលិតផលរបស់វា មានកំណើនប្រមាណ ១.២ ភាគរយ ក្នុងឆ្នាំ ២០២៣ នេះ។
សម្រាប់ប្រដាប់ប្រដារក្មេងលេង ល្បែង និងវត្ថុចាំបាច់សម្រាប់កីឡា មានទំហំទឹកប្រាក់ចំនួន ៩២ លានដុល្លារ មានការកើនឡើង ០.៧ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មាន ៧១លានដុល្លារ រួមមានទំនិញសំខាន់ៗជាច្រើនផ្សេងៗទៀត។
គូរពញ្ជាក់ឱ្យដឹងផងដែរថា កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ សម្រេចបានប្រមាណជាង ២៧,៧ ពាន់លានដុល្លារ រយៈពេល ៧ខែ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ៣២,៨ពាន់លានដុល្លារ។
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


