ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា ថ្ងៃទី ២១ សីហានេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយរបស់ កម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា នីតិកាលទី ៦ លើកឡើងថា ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយរបស់ «ព្រះរាជាណាចក្រកម្ពុជា» ដែលរដ្ឋសភានីតិកាលទី ៧ ប្រសូតចេញពីការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហោះឲ្យដឹង នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ នេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៧ ប្រសូតចេញពីការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ នឹងត្រូវប្រកាសសុពលភាពរបស់ខ្លួនមុនចូលបំពេញភារកិច្ចជូន ជាតិ មាតុភូមិ»។

ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា សម័យប្រជុំពេញអង្គលើកទី ១ ត្រូវបានប្រោសព្រះរាជទានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយប្រកាសសុពលភាព តំណាងរាស្ត្រទាំងអស់ នឹងត្រូវធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យ។ នេះជាដំណើរការទូទៅ និងជាប្រក្រតី នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

ជាថ្មីម្ដងទៀត ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលផ្ដល់សេចក្ដីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈការចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ដើម្បីគណបក្សបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងនីតិកាលថ្មីនេះតទៅទៀត។

ជាចុងក្រោយ ឯកឧត្ដម ហ៊ុន ម៉ានី ប្រកាសបន្ថែមថា «ជយោ! ព្រះរាជាណាចក្រកម្ពុជា!»៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


