ព័ត៌មានជាតិ
លោក ស ថេត ណែនាំឱ្យបន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីលុបបំបាត់គ្រោះថ្នាក់
រយៈពេល៩ខែ ឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរឱ្យកត់សំគាល់ ខណៈការពង្រឹងច្បាប់ចរាចរណ៍នៅតែបន្ត ដើម្បីឈានទៅលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែទាប ហើយបង្កើនសណ្តាប់ធ្នាប់ដល់ពលរដ្ឋនៅពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះជាការអះអាងរបស់អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការបន្តអនុវត្តវិធានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកមិញ លោកនាយឧត្តមសេនីយ៍ ស ថេត បានថ្លែងឱ្យដឹងថា យោងតាមរបាយការណ៍អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ពីមន្ត្រីជំនាញ គឺក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ មានការថយចុះគួរឱ្យកត់សំគាល់ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ តែយ៉ាងណាមិញ លោកអគ្គស្នងការនគរបាលជាតិ បានអះអាងថា កិច្ចការងារពង្រឹងច្បាប់ចរាចរណ៍នៅតែបន្ត ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត មានការស្រពិចស្រពិល ឬយល់ច្រឡំ ហើយអនុវត្តខុស ព្រោះថា ការរៀបចំច្បាប់ចរាចរណ៍ ជាកត្តាដ៏សំខាន់ណាស់ ដើម្បីលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ ហើយបង្កើនសណ្តាប់ធ្នាប់គ្រប់ពេលធ្វើដំណើរក្នុងក្របខណ្ឌទូទាំងប្រទេស។

ដើម្បីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពនោះ លោកនាយឧត្តមសេនីយ៍ ស ថេត បានណែនាំឱ្យក្រុមការងារត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានកាន់តែទូលំទូលាយ ហើយគ្រប់មន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តវិន័យឱ្យបានខ្ជាប់ខ្ជួន ដោយបំពេញការងារប្រកបដោយតម្លាភាព សុក្រិត្យភាព វិជ្ជាជីវៈ និងក្រមសីលធម៌។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ស្នងការនគរបាលខេត្ត ដែលមានរោងចក្រច្រើន ពិសេសមានកម្មករ កម្មការរិនីរោងចក្រច្រើន ត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្រួលការធ្វើដំណើររបស់ពួកគាត់ បើក្នុងករណីមានការធ្វេសប្រហែសនោះ នឹងបង្កឱ្យមានគ្រោះថ្នាក់ ហើយអាចឱ្យមានអ្នកស្លាប់ និងរបួសច្រើន។ ជាមួយគ្នានោះ លោក ក៏បន្តជំរុញឱ្យពង្រឹងការសម្រួលចរាចរណ៍ដល់សិស្សានុសិស្សនៅពេលចេញចូលសាលារៀនឱ្យបានជាប់ជាប្រចាំផងដែរ ចាប់ពីថ្នាក់ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


