ព័ត៌មានជាតិ
តំណាងនិយោជក ដាក់តួលេខថ្មី ២០១.៥០ដុល្លារ ខណៈតំណាងកម្មករ មានតួលេខថ្មីចំនួន ២
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំលើកទី ៥ របស់ខ្លួន នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីភាគីតំណាងកម្មករ-និយោជិត និងភាគីតំណាងនិយោជក។
បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេល ៤ម៉ោងមក លោក ហេង សួរ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាលទ្ធផលក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ភាគីតំណាងនិយោជក បានដាក់នូវតួលេខថ្មីចំនួន ២០១.៥០ដុល្លារ ជាគោលជំហរចុងក្រោយរបស់ខ្លួន។ ចំណែកភាគីតំណាងកម្មករ-និយោជិត ក៏បានដាក់នូវតួលេខថ្មីចុងក្រោយរបស់ខ្លួនចំនួន ២តួលេខ គឺ ២០៤ដុល្លារ និង ២១៣ដុល្លារ។
រីឯភាគីរាជរដ្ឋាភិបាល ដែលបានគណនាទៅតាមរូបមន្ត និងតួលេខផ្លូវការ គឺបានកំណត់នូវតួលេខកណ្ដាលមួយ នោះគឺ ២០២ដុល្លារ។ លោក ហេង សួរ បានបញ្ជាក់ថា «ហើយយោងទៅលើអ្វីដែលចែងនៅក្នុងយន្ដការ ក៏ដូចជាច្បាប់ ស្ដីពី ប្រាក់ឈ្នូលអប្បរមានេះ កិច្ចប្រជុំថ្ងៃនេះ លទ្ធផលនៅថ្ងៃនេះ ក្លាយជាគោលជំហរផ្លូវការចុងក្រោយ របស់ភាគីនីមួយៗ ហើយយោងតាមច្បាប់ដោយសារភាគីនីមួយៗ មានតួលេខផ្សេងគ្នា មានន័យថា យើងអត់បានឯកភាពជាឯកច្ឆ័ន ឬកុងសងស៊ីសទេ»។
ដូច្នេះ តាមច្បាប់ត្រូវបើកកិច្ចប្រជុំលើកទី ២ ដើម្បីពិនិត្យទៅលើគោលជំហរចុងក្រោយម្ដងទៀត ហើយប្រសិនបើកិច្ចប្រជុំលើកទី ២ ភាគីនីមួយៗនៅតែរក្សាគោលជំហររៀងៗខ្លួន ដែលមិនមានការឯកភាពជាឯកច្ឆ័ននោះ គឺនឹងមានការបោះឆ្នោត ជ្រើសរើសតួលេខមួយនៅក្នុងកិច្ចប្រជុំ នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣តែម្ដង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


