ព័ត៌មានជាតិ
លោក ឌិត ទីណា៖ ក្រុមហ៊ុនត្រូវសិក្សាឲ្យច្បាស់ពីតម្រូវការទីផ្សារ មុននាំចេញសម្បុកត្រចៀកកាំទៅចិន
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ក្រុមហ៊ុនត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីតម្រូវការទីផ្សារ ស្តង់ដា តម្លៃ និងបែបបទនានាឲ្យត្រឹមត្រូវតាមផ្លូវច្បាប់ ក្នុងការនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិន។

នៅក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក ឌិត ទីណា មានប្រសាសន៍ថា កម្ពុជាស្វាគមន៍និងគាំទ្រលើការវិនិយោគសម្បុកត្រចៀកកាំ ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ក្រសួងនឹងជួយជ្រោមជ្រែងឲ្យអស់លទ្ធភាព ផ្តល់ការគាំទ្រ និងពិនិត្យតាមដាន វាយតម្លៃឲ្យបានត្រឹមត្រូវតាមយន្តការទីផ្សារ។


យ៉ាងណាមិញ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ឲ្យក្រុមហ៊ុនត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីតម្រូវការទីផ្សារ ស្តង់ដា តម្លៃ និងបែបបទនានាឲ្យមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងធ្វើការសហការជាមួយវិស័យឯកជន ដើម្បីប្រមូលទិញ ផលិត និងកែច្នៃ សម្រាប់នាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិន។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការបញ្ចុះតម្លៃអគ្គិសនីសម្រាប់កសិកម្ម ដែលនេះជាការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាលមកលើវិស័យកសិកម្មជាសញ្ញាល្អសម្រាប់ការវិនិយោគ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


