ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ រស់នៅ អាមេរិកជាង ២,៥០០នាក់
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិកជាង ២,៥០០ នាក់។

សូមជម្រាបថា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិ Newark Liberty កាលពីវេលាម៉ោង ៧ និង១៣នាទីយប់ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ ម៉ោងនៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវនឹងម៉ោង ៦និង ១៣នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ម៉ោងនៅព្រះរាជា ណាចក្រកម្ពុជា។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់លោកស្រី អ៊ាត សោភា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃតំណាងអចិន្រ្តៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក-លោកស្រី ជាឥស្សរជនការទូត តំណាងអចិន្រ្តៃយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ជាច្រើនរូប។

ក្នុងនោះដែរ វត្តមានទៅដល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានទទួលការស្វាគមន៍ ពីតំណាងប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ជាច្រើនរូប។ ប្រជាពលរដ្ឋខ្មែរទាំងអស់ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលបានអញ្ជើញមកាន់បុរីញ៉ូវយ៉ក ជាលើកដំបូង ដើម្បីថ្លែងសុន្ទរកថាគន្លឹ:ទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៨។

តាមកម្មវិធីដែលបានគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹងអអញ្ជើញថ្លែងសុន្ទរកថាគន្លឹ:ទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ ម៉ោងនៅបុរីញូយ៉ក ត្រូវនឹងម៉ោងប្រមាណ ៣ភ្លឺ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្កការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាអឺរ៉ុប នាយករដ្ឋមន្រ្តីបង់ក្លាដែស រដ្ឋមន្រ្តីការបរទេសឥណ្ឌា អនុរដ្ឋមន្រ្តីស្តីទីការបរទេសអាមេរិក និងបណ្តាក្រុមហ៊ុនអាមេរិកជាច្រើនទៀត។
ក្រៅពីនោះសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើជំនួបជាមួយប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃសាកលវិទ្យាល័យ Columbia និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាព របស់អង្គការសហប្រជាជាតិ។ ពិសេសទៅទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ សហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក ប្រមាណជាង ២,៥០០នាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


