ព័ត៌មានជាតិ
ពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ ស្នើអាជ្ញាធរជួយស្ថាបនាផ្លូវមួយខ្សែដែលកំពុងខូចខាតខ្លាំង
ផ្លូវដីមួយខ្សែកំពុងរងការខូចខាតខ្លាំងនៅរដូវភ្លៀងធ្លាក់នេះ ដោយសារគ្មានការកែលម្អ ឬជួសជុលឡើងវិញពីសំណាក់អាជ្ញាធរ និងអង្គភាពជំនាញ ដែលទុកអោយសភាពផ្លូវកាន់តែធ្ងន់ធ្ងរឡើង។

នៅក្នុងរដូវភ្លៀងនេះប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសំណូមពរយ៉ាងទទូចដល់ដ្នាក់ដឹកនាំ និងអាជ្ញាធរខេត្ត ដើម្បីឲ្យជួយសម្រួលទៅលើការជួសជុល និងស្ថាបនាផ្លូវមួយខ្សែដែលមានប្រវែងប្រមាណ៥ គីឡូម៉ែត្រ ដោយបច្ចុប្បន្ននេះកំពុងរងការខូចខាតយ៉ាងខ្លាំងធ្វើឲ្យមានការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សនៅពេលចេញទៅសាលារៀន។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ផ្លូវដែលមានការខូចខាតនេះ គឺចាប់ពីចំណុចសាលាបឋមសិក្សា រហាលសួង ឆ្លងកាត់ភូមិដួងមា ភូមិអន្សងសក និងភូមិព្រែកត្រប់ នៅក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលមានចម្ងាយប្រមាណពី ៤ ទៅ ៥ គីឡូម៉ែត្រ។

ពួកគាត់បានបន្តទៀតថា ក្រោយភ្លៀងម្ដងៗគឺមានការពិបាកខ្លាំងក្នុងការធ្វើដំណើរដោយសារតែផ្លូវមានសភាពបែកភក់ និងជង្ហុកទឹក ពេលខ្លះគឺបង្កឲ្យមានការដួលម៉ូតូជាញឹកញាប់ផងដែរដោយម៉ូតូខ្លះដឹកបន្លែបង្ការយកទៅលក់ ឯកង់ ម៉ូតូខ្លះទៀត គឺជារបស់លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្ស ដែលធ្វើឲ្យពួកគាត់ប្រឡាក់ពេញខ្លួន។

ប្រជាពលរដ្ឋទាំងអស់បានសំណូមពរយ៉ាងទទូចដល់អង្គភាពពាក់ព័ន្ធថ្នាក់ដឹកនាំ ពិសេសអាជ្ញាធរខេត្ត មេត្តាជួយពិនិត្យមើលឡើងវិញទៅលើផ្លូវមួយខ្សែនេះដើម្បីជួយស្ថាបនាឲ្យមានភាពល្អប្រសើរសម្រាប់ពួកគាត់បានធ្វើដំណើរដោយសុវត្ថិភាព ពិសេសទៅទៀត ផ្លូវនេះគឺសម្រាប់ប្រជាកសិករដឹកភោគផលដំណាំចេញពីចម្ការទៅកាន់ទីផ្សារផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


