ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែ ហក់ឡើងគួរឲ្យព្រួយបារម្ភ
នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ទឹកស្ទឹងសង្កែ កំពុងស្ទុះឡើងយ៉ាងខ្លាំងរហូតទល់នឹងធ្នឹមស្ពានកណ្ដាលក្រុងបាត់ដំបង ដែលជាប្រការមួយធ្វើឲ្យមានការព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹង។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់កម្ពុជាថ្មី កាលពីម្សិលមិញថា ទឹកស្ទឹងសង្កែ អាចនឹងឡើងបន្ត ដោយសារមានភ្លៀងធ្លាក់ខ្លាំង និងជាប់ៗ គ្នា រយៈពេលច្រើនថ្ងៃ នៅឯក្បាលស្ទឹងនាស្រុកសំឡូត។ ហើយកាលពីម្សិលមិញ ទឹកស្ទឹងនៅកណ្ដាលក្រុងបាត់ដំបង មានកម្ពស់ត្រឹមតែ ១២,១១ ម៉ែត្រ ប៉ុណ្ណោះ ដែលកម្ពស់នេះមិនទាន់មានការព្រួយបារម្ភ និងដល់កម្រិតត្រូវប្រកាសអាសន្ននៅឡើយទេ។ លុះមកដល់ព្រឹកនេះ ទឹកស្ទឹងបានហក់ឡើងព្រៀបច្រាំងដែលជាបញ្ហាមួយធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹង ត្រូវបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះកម្ពស់ទឹកព្រឹកនេះ អាចនឹងដល់កម្រិតត្រូវអាជ្ញាធរជូនដំណឹងហើយ ហើយក៏ជាកម្ពស់មួយជិតនឹងដល់កម្រិតប្រកាសអាសន្នផងដែរ។

លោក ឡុង ផលគុណ បានបន្តថា នៅល្ងាចនេះ ឬក៏ថ្ងៃស្អែក ទឹកនឹងស្រកវិញ ប្រសិនបើនៅក្បាលស្ទឹងចាប់ផ្ដើមរាំងដោយមិនមានភ្លៀងធ្លាក់បន្តទៀត។ លោកបានសង្កត់ធ្ងន់ថា ក្រុមការងារទាំងនៅទំនប់ទឹកកង្ហត ទំនប់ពហុបំណង និងទំនប់សាលាតាអន បានតាមដាន និងរាយការណ៍កម្ពស់ទឹកជាប់ជាប្រចាំ ដើម្បីជូនដំណឹងដល់អាជ្ញាធរខេត្តឲ្យបានជ្រាប។ ដោយឡែកប្រជាពលរដ្ឋរស់នៅតាមបណ្ដោយដងស្ទឹងនៅប៉ែកខាងក្រោមក្រុងបាត់ដំបង ដូចជា ស្រុកសង្កែ និងស្រុកឯកភ្នំ ក៏ត្រូវមានការត្រៀមលក្ខណៈប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ប្រសិនបើមានការជូនដំណឹងពីរដ្ឋបាលខេត្ត ព្រោះពេលនេះទឹកស្ទឹងបានបែកចូលទៅកណ្ដាលក្រុងបាត់ដំបងជាបណ្តើរៗ ហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


