ព័ត៌មានជាតិ
សហភាពពលកម្មជាតិកម្ពុជា ប្រកាសគាំទ្រចំពោះការដំឡើងប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤
សហភាពពលកម្មជាតិកម្ពុជា (NLC) បានប្រកាសគាំទ្រ និងអបអរសាទរចំពោះកម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដែលទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ ២០២៤ ដែលមានចំនួន ២០៤ដុល្លារអាមេរិក ក្នុង ១ខែ ជាចំនួនមួយច្រើនជាងប្រាក់ឈ្នួលអប្បបរមា នៃបណ្តាឆ្នាំមុនៗ។

លើសពីនេះ កម្មករ-និយោជិត អាចទទួលបានប្រាក់ឈ្នួលប្រចាំខែចន្លោះពី ២២១ដុល្លារអាមេរិក រហូតដល់ ២៣២ដុល្លារអាមេរិក បើបូកនឹងអត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងទៀត។ ផ្អែកតាមលទ្ធផល នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សង្កេតឃើញថា ការកំណត់ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ ពិតជាបានធ្វើឡើងប្រកបដោយមានការគិតគូរវែងឆ្ងាយ ដោយតម្កល់ផលប្រយោជន៍របស់គ្រប់ភាគី ស្របតាមលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចនិងសង្គម និងទិន្នន័យពីប្រភពផ្លូវការ។
ជាមួយគ្នានេះដែរ សហភាពពលកម្មជាតិកម្ពុជា បានសម្ដែងការគាំទ្រពេញទំហឹង និងមានមោទនភាពចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់កម្មករ-និយោជិតទាំងអស់គ្នា នៅគ្រប់កាលៈទេសៈ មិនថានៅក្នុងស្ថានភាពបែបណាក៏ដោយ។
ក្រៅពីនេះសហភាពពលកម្មជាតិកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារអាមេរិក លើការកំណត់ដំឡើងប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ ២០២៤ បើទោះបីជាប្រទេសទាំងអស់នៅលើពិភពលោក រួមទាំងកម្ពុជាផង កំពុងទទួលរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសកល ដែលនាំឱ្យតម្រូវការសកលផ្នែកវាយនភណ្ឌមានការថយចុះក៏ដោយ។
ជាក់ស្តែង បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេស ដែលជាគូប្រជែងនាំចេញ កម្មករ-និយោជិតនៅក្នុងប្រទេសកម្ពុជា មានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេ។ ក្នុងន័យនេះ (NLC) បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមបន្តថែរក្សានូវភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន សំដៅរក្សាការងារ និងប្រាក់ចំណូលរបស់ កម្មករ-និយោជិត និងចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា។
សហភាពពលកម្មជាតិកម្ពុជា (NLC) បានស្នើសុំយ៉ាងទទូចឱ្យអ្នកបញ្ជាទិញអន្តរជាតិ បន្តបញ្ជាទិញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបពីកម្ពុជា ដើម្បីបន្តចូលរួមលើកកម្ពស់សិទ្ធិការងារ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


