ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ ទឹកជំនន់ បង្កឲ្យមនុស្សស្លាប់-របួស ១២ នាក់ ប៉ះពាល់ពលរដ្ឋជិត ៣ ម៉ឺនគ្រួសារ
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ ទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួស ១២ នាក់ ប៉ះពាល់ប្រជាពលរដ្ឋជិត ៣ ម៉ឺនគ្រួសារ ផ្ទះជាង ១ ម៉ឺន ៥ ពាន់ខ្នង ជម្លៀសប្រជាពលរដ្ឋជាង ២ ពាន់គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៥ តុលានេះថា រយៈពេល ៩ ខែ ឆ្នាំនេះ ទឹកជំនន់ និងជំនន់ទឹកភ្លៀង ប៉ះពាល់រាជធានីខេត្តចំនួន ២០ ស្មើនឹង ៧៨ ស្រុកក្រុង ២៤៩ ឃុំសង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៩៤៨៩ គ្រួសារ ជម្លៀសប្រជាពលរដ្ឋ ២០២៩ គ្រួសារ ស្លាប់មនុស្ស ៦ នាក់ និងរបួស ៦ នាក់ ផ្ទះ ១៥៥៤៩ ខ្នង ខូចខាត ១០៦ ខ្នង សាលារៀន ៨៦ កន្លែង វត្តអារាម ២៤ កន្លែង ជម្លៀសសត្វពាហណៈ ៦៨៧៨ ក្បាល ងាប់ ៦ ក្បាល សន្ទូង ២២៧១៣ ហិតា ខូចខាត ៤៥៨៣ ហិតា សំណាប ១៧៩ ហិតា ដំណាំរួមផ្សំ ៣០១៦ ហិកតា ខូចខាត ១២៩៧ ហិកតា ផ្លូវកៅស៊ូ និងបេតុង ៥០៦៩ ម៉ែត្រ ផ្លូវលំជនបទ ១៧៤៨៧៦ ម៉ែត្រ ស្ពាន ៥៣ កន្លែង ទំនប់ ២៤៥៨៦ ម៉ែត្រ និងច្រាំងទន្លេ ៣០០៥ ម៉ែត្រ។

លោកបានបន្តថា ថ្មីៗនេះ ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់ខេត្តចំនួន ៧ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ និងខេត្តកណ្តាល បណ្តាលឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ២៨៧១៦ គ្រួសារ លិចផ្ទះ ១៥៣៩៣ ខ្នង ជម្លៀសប្រជាពលរដ្ឋ ១៨១០ គ្រួសារ ដំណាំស្រូវ ២១៨៥០ ហិតា និងដំណាំរួមផ្សំ ៤១៧២ ហិកតា។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៦ ខែតុលា នេះ ប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់គ្របដណ្ដប់ នៃបណ្ដាខេត្តក្រុងទាំងអស់នៅក្នុងកម្រិតពីខ្សោយ ទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ពី ៤០ ទៅ ៦០%៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


