ព័ត៌មានជាតិ
កម្ពុជាមានក្រុមហ៊ុនអាកាសចរក្នុងស្រុក ៤ កំពុងប្រតិបត្តិការដឹកអ្នកដំណើរតាមផ្លូវអាកាស
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរក្នុងស្រុកចំនួន ៤ កំពុងប្រតិបត្តិការផ្តល់សេវាហោះហើរដឹកអ្នកដំណើរទាំងក្នុងស្រុងនិងក្រៅស្រុក។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរក្នុងស្រុកទាំង ៤ ដែលកំពុងប្រតិបត្តិការផ្តល់សេវាដឹកអ្នកដំណើរតាមផ្លូវអាកាសមានក្រុមហ៊ុន ខេមបូឌាអង្គរ អ៊ែរ ( Cambodia Angkor Air) ក្រុមហ៊ុន ខេមបូឌាន អ៊ែរវ៉េ ( Cambodia Airways) ក្រុមហ៊ុនឡានម៉ី ( Lanmei Airlines) និងក្រុមហ៊ុនស្កាយអង្គរ ( Sky Angkor Airlines)។

បើតាមមន្រ្តីរដ្ឋលេខាធិការអាកាសចរស៊ីវិល មានក្រុមហ៊ុនអាកាសចរក្នុងស្រុកចំនួន ២ បានផ្អាកប្រតិបត្តិការហោះហើរក្នុងនោះមានក្រុមហ៊ុន ជេស៊ី ( JC International Airlines) និងបាសាកាអ៊ែរ (Bassaka Air)។
ដោយឡែកទាក់ទងការផ្តល់សិទ្ធិដល់ប្រតិបត្តិការក្រុមហ៊ុនអាកាសចរ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា មិនមានការកំណត់ទំហំទុនវិនិយោគនោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុនត្រូវបង្ហាញពីភាពរឹងមាំផ្នែកសេដ្ឋកិច្ច បច្ចេកទេសនិងការគ្រប់គ្រង ទើបអាចទទួលបានការអនុញ្ញាតឲ្យបើកដំណើរការប្រតិបត្តិការអាកាសចរបាន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


