ព័ត៌មានជាតិ
ផ្ទះប្រជាពលរដ្ឋជាង ៣០០ ខ្នងអមសងខាងទំនប់សណ្ដស្ទឹងព្រែកត្នោតរងការប៉ះពាល់ដោយទឹកជំនន់
ប្រភព័ត៌មានពីអាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ១៩ ខែតុលានេះ សង្កាត់ចំនួន ៦ និងភូមិ ១៧ និងផ្ទះប្រជាពលរដ្ឋជាង ៣០០ ខ្នង រងការប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត ខណៈគ្រួសារមួយចំនួនត្រូវជម្លៀសរកទួលសុវត្ថិភាព។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងសណ្ដស្ទឹងព្រែកត្នោតនឹងមានការប៉ះពាល់ ខណៈកម្ពស់ទឹកកើនឡើងជិត ៩ ម៉ែត្រ ដែលប្រហាក់ប្រហែលដើមទៅនឹងខែមករា ដើមឆ្នាំនេះ។
ស្ថានភាពទឹកនៅខាងលើគឺទី១ អាងទឹកតាសាលបានបិទទ្វារទាំងស្រុងហើយចុះមកពាមឃ្លៃ ទឹកចាប់ផ្ដើមស្រកប្រហែល១តឹកហើយ។ លោកថា ទឹកមិនមានបែកវាល ពេលដែលវាស្រកចុះគឺលឿន ខណៈទ្វារទឹកតាសាល និងពាមឃ្លៃបានបិទ។

ទំនប់រលាំងជ្រៃក៏អាជ្ញាធរបានសម្រុតទ្វារចុះកម្រិតកន្លះម៉ែត្រ ហើយបន្តសម្រុតបន្ថែមទៀតនឹងធ្វើឱ្យធាទឹកកាត់បន្ថយ។ លោកបញ្ជាក់ថា ធាទឹកនឹងចាប់ផ្ដើមថយនៅផ្នែកខាងក្រោម។

ទោះយ៉ាងណាលោកបញ្ជាក់ថា ទំនប់ ៧ មករា ផ្លូវជាតិលេខ៣ បន្តកើនឡើងសន្សឹមៗបន្តិចទៀត ហើយនឹងមានផលប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងទំនប់សណ្ដ ហើយកម្ពស់ទឹកនឹងកើនឡើងបន្ដិចទៀតដែលដល់ ៩,៣០ ដូចកាលពីពេលជំនន់នៅដើមឆ្នាំនេះ ប៉ុន្តែពលរដ្ឋដែលរស់នៅក្រៅទំនប់សណ្ដមិនមានការប៉ះពាល់នោះទេ។
ស្ថានភាពទឹកនឹងចាប់ផ្ដើមប្រសើរឡើងវិញបន្ទាប់ពីរយៈពេល ៣៦ ម៉ោង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


