ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងបាក់ឌុបនៅរសៀលថ្ងៃនេះ
លោកបណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ក្រសួងនឹងរៀបចំសន្និ
សីទសារព័ត៌មានស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ។

លោកបានបន្តថា យោងតាមស្ថិតិបណ្តោះអាសន្នប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនដែលបានចុះឈ្មោះសរុប ១៣៧ ៤១៣នាក់ ស្រី ៧៣ ២៧៩នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩នាក់ ស្រី ២៤ ៧៨៩នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤នាក់ ស្រី ៤៨៤៩០នាក់ចែកជា២២៧មណ្ឌលក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២
និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ចែកជា៥ ៥៤៣បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១បន្ទប់។ លោកបណ្ឌិតបានបន្តថា ការប្រឡងឆ្នាំនេះ នៅតែបន្តអនុវត្តតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សម្រាប់ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡា បានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និង ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទិ២៩ វិច្ឆិកា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ប្រឡងបាក់ឌុបថ្ងៃទី៥ធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងជាប់ចំនួន៩០៩៥០នាក់ ត្រូវជា៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន១២៥៧៣៥នាក់បេក្ខជនប្រឡងធ្លាក់ចំនួន៣៤៧៨៥នាក់។ក្នុងនោះមានបេក្ខជនជាប់និទ្ទេសAចំនួន១០៤៩នាក់និទ្ទេសB ចំនួន៧២៣២នាក់និទ្ទេសCចំនួន១៩០៥៣នាក់និទ្ទេសDចំនួន៣១១៦៦នាក់និងនិទ្ទេសEមានចំនួន៣២៤៥០នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


