ព័ត៌មានជាតិ
រដ្ឋមន្រ្តីបរិស្ថាន ជំរុញឲ្យក្រុមហ៊ុនវិនិយោគគោរពស្តង់ដារសុវត្ថិភាពបរិស្ថាន
ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនខ្នាតធំប្រចាំនៅកម្ពុជា គឺ Total energy លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ក្រុមហ៊ុនចាំបាច់ត្រូវតែគោរពតាមស្តង់ដារសុវត្ថិភាពបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការបញ្ចេញឧស្ម័នដែលបានមកពីចំហេះប្រេងឥន្ធនៈទៅក្នុងបរិយាកាស និងសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៣០ ខែតុលា នេះ លោក អ៊ាង សុផល្លែត បានស្នើឲ្យក្រុមហ៊ុន Total energy ពិនិត្យលើលទ្ធភាពវិនិយោគលើការដាំដើមឈើ ដើម្បីរួមចំណែកស្ដារព្រៃឈើឡើងវិញ ជំរុញការធ្វើអន្តរកាលថាមពលពីការប្រើប្រាស់ផូស៊ីលឥន្ធនៈ ឆ្ពោះទៅរកប្រភពថាមពលស្អាត ស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
ជាការឆ្លើយតប លោកស្រី Dianah Jogia KUMAR តំណាងក្រុមហ៊ុនតូតាល់ប្រចាំកម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តនឹងរួមចំណែកការងារអាទិភាពរបស់ក្រសួងបរិស្ថាន ក្នុងការស្តារនិងពង្រីកវិសាលភាពគម្របព្រៃឈើឡើងវិញឲ្យបាន ៦០% ដើម្បីក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

យុទ្ធសាស្រ្តចក្រាឆ្នាំ២០២៣-២០២៨ របស់ក្រសួងបរិស្ថានអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ របស់រដ្ឋាភិបាល និងផ្អែកលើមូលដ្ឋាននៃគោលនយោបាយនិងយុទ្ធសាស្រ្តជាតិដែលមានជាធរមានព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ។
ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


