ព័ត៌មានជាតិ
៩ខែឆ្នាំនេះស៊ីម៉ាក់បោសសម្អាតមីន និងសំណល់ជាតិផ្ទុះជាង២២៣លានម៉ែត្រក្រឡា ស្មើនឹងជាង៨៣%នៃផែនការ
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថា រយៈពេល៩ខែឆ្នាំ២០២៣នេះ អង្គភាពស៊ីម៉ាក់បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន២.១០៨តំបន់ មានផ្ទៃដីសរុបចំនួន២២៣.៨៦០.៥០៧ម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន ១៨១.៤០១.៦៥ ៨ ម៉ែត្រក្រឡា និងផ្ទៃដីចម្ការគ្រាប់មានទំហំ ៤២.៤៥៨.៨៤៩ ម៉ែត្រ ក្រឡា។

ថ្លែងក្នុងកិច្ចប្រជុំ និងប្រកាសការតែងតាំងថ្មីក្រុមប្រឹក្សាភិបាល និងទីប្រឹក្សាអមក្រុមប្រឹក្សាភិបាលអង្គភាពស៊ីម៉ាក់សំរាប់បន្តអណត្តិរបស់ខ្លួនក្នុងរាជរដ្ឋាភិបាលអណត្តិទី៧កាល ពីល្ងាចថ្ងៃទី១វិច្ឆិកា លោកអគ្គនាយកបានបន្តថា លទ្ធផលនេះ
សម្រេចបាន៨៣,៥១% នៃផែនការឆ្នាំ២០២៣ ដែលបានកំណត់២៦៨.០៥០.០៩៩ម៉ែត្រក្រឡា។

លោកបានបន្តទៀតថា កិច្ចប្រតិបត្តិការនេះបានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៦៨.៣៥០គ្រាប់ ក្នុងនោះមានប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលចំនួន៤០០.៤៩៦គ្រួសារ។ លោកអគ្គនាយកស៊ីម៉ាក់បានបន្ថែមថា៩ខែឆ្នាំនេះស៊ីម៉ាក់និងបណ្តាញមីនស្ម័គ្រចិត្តបាន ចុះ ធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៨.៤០១លើកស្មើនឹង៩១៤.៥៥១ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.៤១៨.៨៦៣នាក់។

ជាមួយគ្នានេះដែរក្រុមការងារក៏បានចុះពិនិត្យទីតាំងគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រជាពលរដ្ឋបានរាយការណ៍ និងបានកម្ទេច ចោល គ្រាប់មីននិងយុទ្ធ ភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទរួមមាន៖ សំណើឆ្លើយតប២.៧៤៧សំណើគ្រាប់មីនAPចំនួន១.៤៣៩គ្រាប់ មីនATចំនួន២៥គ្រាប់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១២.៤៧៦គ្រាប់និងអាវុធធុនស្រាលចំនួន៧៤០គីឡូក្រាមព្រមទាំងបានសហការក្នុងការជួយសម្របសម្រួល បញ្ជូនជនរងគ្រោះដែលគ្រោះថ្នាក់ដោ យសារគ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះទៅមន្ទីរពេទ្យព្រមទាំងបានចុះអន្ដរាគមន៍ពិនិត្យ និងធ្វើការអប់រំនៅទីតាំងផ្ទុះនោះផងដែរ។

លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថាដោយឡែកចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន២៤ករណីសរុ បមានជនរងគ្រោះចំនួន២៧នាក់ក្នុងនោះស្លាប់៤នាក់ និងរបួស២៣នាក់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


