ព័ត៌មានជាតិ
ជប៉ុន សន្យាផ្ដល់ការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីអង្គភាពស៊ីម៉ាក់កម្ពុជា
មជ្ឈមណ្ឌលសកម្មភាពកំចាត់កម្ពុជា (CMAC) បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយភាគីជប៉ុន ក្នុងការផ្ដល់ជំនួយគាំទ្រការអភិវឌ្ឍធនធានមនុស្សកម្ពុជា ជាពិសេសផ្ដល់ការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីជំនាញនៃសារមន្ទីរតេជោសន្តិភាព។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងគ្រាដែលប្រតិភូ CMAC ដឹកនាំដោយលោក ហេង រតនា ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់កម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលាក្រុងអូគីណាវ៉ា លោក និងអភិបាលក្រុងអូគីណាវ៉ា ព្រមទាំងប្រធានអង្គការ JICA ប្រចាំក្រុងអូគីណាវ៉ា និងសម្ព័ន្ធសារមន្ទីក្រុងអូគីណាវ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀមសហប្រតិបត្តិការរួមគ្នានមួយស្ដីពីកិច្ចការមីន។
កិច្ចព្រមព្រៀងនេះ គឺភាគីជប៉ុន បានឯកភាពផ្តល់ជំនួយក្នុងការគាំទ្រអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។ គោលដៅសំខាន់នៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងភាគីជប៉ុន នាពេលនេះ គឺផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីជំនាញនៃសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប រយៈពេល៣ឆ្នាំ (២០២៤-២០២៦)។ កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលនេះ មន្ត្រីជំនាញនៃអង្គភាពសុីម៉ាក់ នឹងត្រូវបញ្ជូនទៅបណ្តុះបណ្តាលនៅសារមន្ទីរសន្តិភាពក្រុងអូគីណាវ៉ា ប្រទេសជប៉ុន ហើយក៏មានមន្ត្រីជំនាញរបស់ជប៉ុនមកពីក្រុងអូគីណាវ៉ា មកចូលរួមរៀបចំបណ្តុះបណ្តាលដោយផ្ទាល់នៅកម្ពុជាដែរ។

លោក ហេង រតនា បានចាត់ទុកការកសាងសមត្ថភាពធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងទេពកោសល្យ ពិតជាមានសំខាន់ណាស់ ដើម្បីសម្រេចនូវគោលដៅនៃការអប់រំផ្សព្វផ្សាយអំពីតម្លៃសន្តិភាព និងធានាដល់ការសម្រេចបានទស្សនវិស័យអរគុណសន្តិភាព។ បើតាមលោកប្រធាន CMAC រូបនេះ ការកសាងអគារសារមន្ទីរ «តេជោសន្តិភាព» ក្នុងខេត្តសៀមរាប គឺដើម្បីរៀបចំដាក់បង្ហាញរូបភាព វត្ថុតាង និងឯកសារទាំងឡាយពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាក ជីវិតពិតនៃជនរងគ្រោះ ក៏ដូចកិច្ចការនៃសកម្មភាពកំចាត់មីននៅកម្ពុជា។
ក្នុងពេលទស្សនកិច្ចនៅក្រុងអូគីណាវ៉ានេះ លោក ហេង រតនា និងប្រតិភូនៃមជ្ឈមណ្ឌលជាតិសកម្មភាពកំចាត់កម្ពុជា (CMAC) ក៏បានទៅទស្សនាសារមន្ទីរចំនួន៣កន្លែង ដោយក្នុងនោះ សារមន្ទីរចំនួន២ គឺជាសារមន្ទីរសន្តិភាព របស់អាជ្ញាធរក្រុង និងមួយកន្លែងទៀត ជាសារមន្ទីរសន្តិភាព ដែលបង្កើតឡើង ដោយសហគមន៍ស្ត្រីជាអតីតសិស្សដែលជាអ្នកចូលរួមក្នុងសង្គ្រាម ហើយនៅរស់រានមានជីវិតនៅអូគីណាវ៉ា។
គួរជម្រាបថា ដោយមានការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានដឹកនាំគណៈប្រតិភូអង្គភាពសុីម៉ាក់ដេីម្បីបំពេញការងារនៅជប៉ុននេះ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


