ព័ត៌មានជាតិ
អភិបាលខេត្តកំពត គ្រោងអភិរក្ស និងកែច្នៃឆ្នេរព្រែកទាំងអស់ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញបំផុត
កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ថា ខេត្តកំពត គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់តំបន់ឆ្នេរខេត្តមួយនេះសម្បូរទៅដោយព្រែកជាច្រើនហើយអាជ្ញាធរគ្រោងអភិរក្ស ដែលអាចកែច្នៃទៅជាតំបន់ទេសចរណ៍ធម្មជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិល្អបំផុត។

លោក ម៉ៅ ធនិន បានលើកឡើងបែបនេះក្នុងន័យដើម្បីពង្រីកបន្ថែមតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងគ្រោងអភិរក្សនូវរុក្ខជាតិសមុទ្រ ក៏ដូចជាកែច្នៃព្រែកទាំងអស់ឱ្យទៅជាតំបន់ទេចរណ៍ធម្មជាតិ បន្ថែមពីលើតំបន់ទេសចរណ៍ធម្មជាតិដែលមានបច្ចុប្បន្ន។
លើកក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក ម៉ៅ ធនិន បានបានលើកឡើងថា ខេត្តកំពត គឺជាតំបន់ទេសចរណ៍មួយសម្បូអភិរក្សនូវរុក្ខជាតិធម្មជាតិនៅក្បែរឆ្នេរសមុទ្រដ៏គួឱ្យទាក់ទាញ។ អាជ្ញាធរខេត្តគ្រោងនឹងកែច្នៃឲ្យប្រែក្លាយជាតំបន់វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង និងជាប្រភពចំណូលមិនចេះរីងស្ងួតដូច្នេះត្រូវតែមានគំនិតប្រឌិតក្នុងការកែច្នៃនូវទីតាំងនានាដែលអំណោយផលដល់វិស័យមួយនេះ ជាពិសេសព្រែកនៅក្នុងខេត្តកំពតទាំងអស់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពតគ្រោងនឹងសិក្សាពិនិត្យនៅលើព្រែកទាំង១៣ ដែលមាននៅក្នុងខេត្តកំពតទាំងអស់ដើម្បីកែច្នៃធ្វើឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍បែបធម្មជាតិដល់ស្រស់មួយ ហើយក្នុងនោះការអភិរក្សនូវរុក្ខជាតិសមុទ្រកុំឱ្យមានការបាត់បង់ជាការចាំបាច់បំផុត។ ចំណីព្រែកដែលជាដីសាធារណៈរបស់រដ្ឋ មិនត្រូវឱ្យបាត់បង់ ហើយដីចំណីព្រែកទាំងអស់នឹងត្រូវយកមកបម្រើផលប្រយោជន៍សាធារណៈ និងសម្រាប់ពង្រីកជាតំបន់ទេសចរណ៍នៅលើព្រែកទាំងនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពតមានការកើនឡើងនូវតំបន់លម្ហែសម្រាប់ទទួលភ្ញៀវទេសចររហូតដល់៣៦កន្លែង ។មណ្ឌលកម្សាន្តទាំងនោះ រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់សម្រាប់បម្រើភ្ញៀវជាតិ និងអន្តរជាតិទៀតផង៕
អត្ថបទ៖ សឹង រ៉ាត់



-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


