ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រៃវែង ទទួលបានរថយន្តក្រុង ចំនួន ១០ គ្រឿង ពីក្រុមហ៊ុនឯកជន
លោក ឌុច គន្ធា អភិបាលរងខេត្តព្រៃវែង បានទទួលរថយន្តក្រុងចំនួន ១០ គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍រួមរបស់ខេត្ត។

ក្នុងពិធីទទួលរថយន្តនេះ ធ្វើឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ០៨ ខែ វិច្ជិកា។ លោក ឌុច គន្ធា បានថ្លែងអំណរអរគុណចំពោះម្ចាស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ដែលបានផ្ដល់រថយន្តទាំងអស់នេះសម្រាប់រដ្ឋបាលខេត្តព្រៃវែង។
នាឱកាសនោះដែរ លោកអភិបាលរងខេត្ត បានលើកឡើងបន្តថា រថយន្តទាំងអស់នោះ គឺជាការចូលរួមចំណែកយ៉ាង សំខាន់របស់ម្ចាស់ក្រុមហ៊ុន ដោយគិតជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ មករដ្ឋបាលខេត្តព្រៃវែង។ ការរួមចំណែករបស់ក្រុមហ៊ុននេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិ វឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនទ្វេដងបន្ថែមទៀត។
សូមបញ្ជាក់ថា រថយន្តក្រុងដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នេះបានផ្តល់ជូនដល់រដ្ឋបាលខេត្ត ព្រៃវែងបានចំនួន ១ លើករួចមកហើយកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ ចំនួន ១០ គ្រឿង៕
អត្ថបទ៖ សៅ គ្រី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


