ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ទទួលជួបប្រតិភូ ស.ស.យ.ក ចំនួន ២០ រូប ដើម្បីស្ដាប់លទ្ធផលចូលរួមកម្មវិធីបណ្ដុះបណ្ដាលអ្នកដឹកនាំវ័យក្មេងកម្ពុជា
នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបប្រតិភូ ស.ស.យ.ក ចំនួន ២០ រូប ដើម្បីស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផល នៃការចូលរួមកម្មវិធីបណ្ដុះបណ្ដាលអ្នកដឹកនាំវ័យក្មេងកម្ពុជា ក្រោមប្រធានបទ“នវានុវត្តន៍ និងសហគ្រិនភាពក្នុងយុគសម័យឌីជីថល” នៅខេត្តក្វាងស៊ី និងទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។

ក្រោយពីស្តាប់របាយការណ៍ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់ ដែលខិតខំប្រឹងប្រែងក្នុងការចាប់យកចំណេះជំនាញថ្មីតាមរយៈកម្មវិធីបណ្ដុះបណ្ដាលនៅប្រទេសចិន រយៈពេលជាង ១០ ថ្ងៃនេះ។

ទន្ទឹមនោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានផ្តល់អនុសាសន៍បន្ថែមឲ្យគណៈប្រតិភូបន្តទំនាក់ទំនងជាមួយភាគីចិន ដើម្បីបន្តកិច្ចសហការប្រតិបត្តិការរួមគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជនកម្ពុជា-ចិន ទៅលើគម្រោងផ្សេងៗ សម្រាប់យុវជនជំនាន់ក្រោយនាពេលអនាគតផងដែរ។

គួរជម្រាបថា កម្មវិធីនេះ បានរៀបចំ និងគាំទ្រដោយសហព័ន្ធយុវជនទូទាំងប្រទេសចិន (All-China Youth Federations) គោលបំណងពង្រឹងការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការជំរុញឲ្យមានការអភិវឌ្ឍទំនាក់ទំនង រវាងយុវជនកម្ពុជា និងយុវជនចិន៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


