ព័ត៌មានជាតិ
មន្ត្រីជំនាញចុះបង្រ្កាបទីតាំងលក់ឱសថតាមអនឡាញមួយកន្លែងនៅខេត្តកំពង់ចាមរកឃើញឱសថក្លែងក្លាយ៦មុខ
មន្ត្រីជំនាញក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញមួយកន្លែងនៅស្រុកបាធាយ ខេត្តកំពង់ចាម រកឃើញឱសថក្លែងក្លាយចំនួន៦មុខមានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ។
យោងតាមសេចក្តីជូនព័ត៌មានស្តីពីការរកឃើញឱសថក្លែងក្លាយចំនួន៦មុខចុះផ្សាយកាលពីយប់ថ្ងៃទី២៩វិច្ឆិកាបានឱ្យដឹងថា ថ្មីៗនេះមន្រ្តីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល សហការពីមន្ត្រី នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ដោយមានការដឹកនាំសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
នៅទីតាំងនោះសមត្ថកិច្ចចំរុះបានរកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និងឱសថក្លែងក្លាយចំនួន៦មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ។ ឱសថចំនួន៦មុខនេះមានដូចជា ១. NUTRIENT CALCIUM Tablet ២.NUTRIENT CALCIUM Capsule ៣. NUTRIENT ANTACID Tablets៤. SYMPTOMS ៥. CONSTIPAION និង ៦. ថ្នាំបន្តក់ភ្នែក EYE PLUS។

យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថា ឱសថ NUTRIENT
CALCIUM Tablet មានផ្ទុកសារធាតុសកម្មឱសថ Diclofenac Sodium និងNUTRIENT CALCIUM Capsule មានផ្ទុកសារធាតុសកម្មឱសថ Betamethasone ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។
ករណីខាងលើនេះ ក្រសួងបានបញ្ជូនជនសង្ស័យដែលបានវេចខ្ចប់ និងលក់ឱសថក្លែងក្លាយ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ជាមួយគ្នានេះក្រសួងសូមសាធារណជនបញ្ឈប់ការទិញឱសថខាងលើ
និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រប់ប្រភេទតាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Telegram និងYoutube ព្រោះឱសថ និងផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។

ដើម្បីជៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាពទៀតនោះ សូមសាធារណជនរកទិញឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ជីកាពី ក្រសួងសុខាភិបាល
នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូម ទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១១ ៣៨៣១២៨០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


