ព័ត៌មានជាតិ
រដ្ឋពង្រឹងកិច្ចគាំពារសង្គម ជួយពលរដ្ឋ ងាយរងហានិភ័យ ឆ្លើយតបគ្រោះអាសន្ននានា
នៅក្នុងអំឡុងពេលមានសម្ពាធអតិផរណា រាជរដ្ឋភិបាលបានរៀបចំធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គម ដែលមាន ស្រាប់ និងបន្ថែមរបបគោលនយោបាយ ឱ្យទៅជាកម្មវិធីជាតិជំនួយសង្គមជាកញ្ចប់គ្រួសារ និងបានបង្កើតឱ្យកម្មវិធីកិច្ច គាំពារសង្គម ដើម្បីឆ្លើយតបគ្រោះអាសន្ននានា ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សម្រាប់កម្មវិធីកិច្ច គាំពារសង្គមនេះ ដើម្បីពង្រឹងកម្មវិធីជាតិជំនួយសង្គមឱ្យមានភាពរឹងមាំ គ្រប់ជ្រុងជ្រុយ ស្របតាមដំណាក់កាល និងកម្រិត នៃការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពសុខដុម និរន្តភាព សមធម៌ និងបរិយាបន្ន។
ថ្លែងនៅក្នុងកម្មវិធី «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នៅថ្ងៃទី ៥ ខែឆ្នូ លោក ជា សុមេធី បានគូសបញ្ជាក់ ទៀតថា ចំពោះកម្មវិធីជាតិជំនួយសង្គម នេះដែរ បានដាក់ចេញនៅគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិគាំពារ សង្គមចំនួនពីរសំខាន់ដូចជា៖ ១. គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ ក្របខណ្ឌ នេះរៀបចំឡើង ដើម្បីកែទម្រង់គាំពារសង្គម ដោយជំរុញកម្មវិធីតាមរយៈសមាហរណកម្មវិធីមុខងារ មកក្រោមប្រតិករតូច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
លោក ជា សុមេធី បានបន្តថា ឯកសារនេះ ជាផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលមាន លក្ខណៈប្រមូលផ្ដុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ក្នុងការអភិវឌ្ឍន៍មុខងារគាំពារសង្គមមួយដ៏រឹងមាំ ដោយធ្វើ សមាហរណកម្មកម្មវិធីនានា ដែលមានស្រាប់ ព្រមទាំងគិតគូរឧបត្ថម្ភដល់សមាជិកគ្រួសារ ដែលរស់នៅជាមួយអ្នកផ្ទុក មេរោគអេដស៍ និងជនចាស់ជរា ដែលមានវ័យ ៦០ឆ្នាំឡើងទៅ ក្នុងគ្រួសារមានប័ណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ និងចំណាយថវិកាចំនួន ៦៧៤,៥ ប៊ឺនលានរៀល ស្មើនឹង ១៦៥ លានដុល្លារ។ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុង កញ្ចប់គ្រួសារ និងកសាងមូលដ្ឋានគ្រឹះ ដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការបញ្ជូនបន្ត និងតភ្ជាប់ទៅការឧបត្ថម្ភ សាច់ប្រាក់ សេវា និងកម្មវិធីនានារួមមាន កម្មវិធីគាំពារសង្គមផ្សេងៗ កម្មវិធីទីផ្សារការងារ និងសេវាសង្គមកិច្ច ជាដើម។
ចំពោះគោលការការណ៍ទីពីរនោះ គឺជាគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន។ ក្របខណ្ឌនេះរៀបចំឡើងក្នុងកិច្ចគាំពារជាលក្ខណៈជាប្រព័ន្ធ ដែលទស្សន៍ទាយទុកជាមុន ទាន់ពេល វេលា និងមានប្រសិទ្ធភាព ជូនពលរដ្ឋ ជាពិសេសពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងគ្រោះ អាសន្ន ធម្មជាតិ វិបត្ដិម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវិបត្តិសុខភាពសាធារណៈតាមតំបន់ ទាំងក្នុងអំឡុងពេលគ្រោះ អាសន្ន និងក្រោយគ្រោះអាសន្ន ដើម្បីស្តារជីវភាពឡើងវិញ។
ក្របខណ្ឌនេះ ក៏បានដាក់ចេញនៅការងារអាទិភាពជាមូលដ្ឋានចំនួនប្រាំរួមមាន៖ ការរៀបចំក្របខណ្ឌគោលនយោបាយ និងស្ថាប័ន, ការរៀបចំយន្តការអនុវត្តន៍ និងឧបករណ៍គោលនយោបាយអន្តរាគមន៍, ប្រព័ន្ធបើកផ្ដល់, ទិន្នន័យ និងព័ត៌មាន និងហិរញ្ញប្បទាន ក្នុងគោលបំណងកសាងភាពធនក្នុងសង្គម បង្កើនភាពគាំពារសង្គម ជំរុញការអភិវឌ្ឍន៍ការគាំពារសង្គម និងកាតត្រៀមខ្លួនទុកជាមុខក្នុងឆ្លើយតបនឹងគ្រោះអាសន្ននានា។
លើសពីនេះ ក្របខណ្ឌ ក៏បានកំណត់អំពីតួនាទី និងភារកិច្ចក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចក្នុងការចូលរួមអនុវត្តន៍ និងបើកផ្លូវឱ្យមានយន្តការ សម្របសម្រួលអន្តរក្រសួង ស្ថប័ន ព្រមទាំងអនុញ្ញាតឱ្យរដ្ឋាភិបាល និងដៃគូអភិវឌ្ឃន៍ ពង្រឹង កិច្ចសហប្រត្ដិការណ៍ និងការធ្វើសុខដុមពាណិជ្ជកម្ម និងកិច្ចគាំពារសង្គមនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ ផល ធារិត
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង