ព័ត៌មានជាតិ
ត្រឹម១សប្ដាហ៍ សមត្ថកិច្ចឃាត់បានជនសង្ស័យជាង៣០០នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
រយៈពេល១សប្ដាហ៍ ក្រសួងមហាផ្ទៃ បានបំបែកសំណុំរឿងគ្រឿងញៀនធំៗចំនួន៣ ក្នុងចំណោមបទល្មើសគ្រឿងញៀនចំនួន១៣៤ករណី ដែលក្នុងនោះ ឃាត់ខ្លួនជនសង្ស័យបាន៣១០នាក់។ នេះបើតាមការឱ្យដឹងដោយលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោក ទូច សុខៈ បានឱ្យដឹងដូច្នេះថា៖ «គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យចំនួន៣១០នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន១៣៤ករណី ដែលនេះជាលទ្ធផលបង្ក្រាបនៅទូទាំងប្រទេស ដោយសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗនៃក្រសួងមហាផ្ទៃ បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីកំណត់ដោយច្បាប់ជាធរមាន»។
តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍របស់អ្នកនាំពាក្យរងរូបនេះ ជនសង្ស័យទាំង៣១០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលភាគច្រើនជាបទល្មើសកម្រិតធន់ល្មម ដោយសមត្ថកិច្ចនៅតែបន្តតាមដាន បំបែកសំបុក បណ្ដាញ និងមេក្លោង តាមជំនាញ និងច្បាប់។

លោក ទូច សុខៈ បានបញ្ជាក់ឱ្យដឹងថា មានករណីបង្ក្រាបទ្រង់ទ្រាយធំចំនួន៣ករណី ដែលក្នុងនោះ ២ករណីកើតឡើងនៅរាជធានីភ្នំពេញ និង១ករណីទៀតកើតនៅខេត្តព្រៃវែង។ បើតាមអ្នកនាំពាក្យរងរូបនេះ ករណីនៅរាជធានីភ្នំពេញ គឺសមត្ថកិច្ចចាប់បានគ្រឿងញៀនសរុប ៦២,៨៤គីឡូក្រាម សារធាតុផ្សំ ៣៥៧,៩០គីឡូក្រាម និងឃាត់ខ្លួនបានជនជាតិ វៀតណាម២នាក់ និងចិន៣នាក់។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ ចាប់គ្រឿងញៀនបាន១,៩៩គីឡូក្រាម សារធាតុគីមីផ្សំ ១២,២៨គីឡូក្រាម ឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ និងខ្មែរម្នាក់។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហសផ្ទៃ បានអះអាងថា លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ គឺជាការប្រឹងប្រែង និងអនុវត្តយ៉ាងម៉ឹងម៉ាត់របស់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិការដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយការអនុវត្តនេះ គឺជាទិសដៅអាទិភាពទីមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តំណែងនេះ។ ក្នុងទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


