ព័ត៌មានជាតិ
លទ្ធផលជំរឿនបង្ហាញថា មានសហគ្រាសកាន់កាប់ដោយជនជាតិចិនជាង ២ ០០០ កន្លែងបើករកស៊ីនៅកម្ពុជា
ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បានបង្ហាញអង្គភាពសេដ្ឋកិច្ចដែលកំពុងបើកដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាមានប្រមាណ ៧៥ ម៉ឺនអង្គភាពគិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

បើផ្អែកតាមរបាយការណ៍ជំរឿន អង្គភាពសេដ្ឋកិច្ចភាគច្រើនមានម្ចាស់ជាជនជាតិកម្ពុជាមានប្រមាណ ៩៩,១% ស្មើប្រមាណ ៧៤៧ ០១០ សហគ្រាស។
ដោយឡែកអង្គភាពសេដ្ឋកិច្ចដែលមានម្ចាស់ជាជនបរទេសក្នុងនោះជនជាតិចិនមានចំនួន ២ ៦០៨ សហគ្រាស (ស្មើ ០,៣%) ជនជាតិវៀតណាមមានចំនួន ១ ៥៨១ សហគ្រាស (ស្មើ ០,២%) ជនជាតិកូរ៉េខាងត្បូងមានចំនួន ៤៣៩ សហគ្រាស (ស្មើ០,១%) និងជនជាតិអាស៊ីផ្សេងៗទៀតមានចំនួន ១ ១៩៨ សហគ្រាស (ស្មើ០,២%)។
ចំណែកអង្គភាពសេដ្ឋកិច្ចដែលជាម្ចាស់បរទេសមានភាគហ៊ុនជាមួយកម្ពុជាមានតិចជាង ១%។
ការធ្វើជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ គ្របដណ្ដប់លើអង្គភាពសេដ្ឋកិច្ចមានទីតាំងជាក់លាក់អចិន្ត្រៃយ៍ទាំងអស់ដែលស្ថិតក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
អង្គភាពសេដ្ឋកិច្ចគឺសំដៅលើអង្គភាពអាជីវកម្ម ឬសហគ្រាស ដែលកាន់កាប់អគារ បរិវេណឬកន្លែងជាក់លាក់ណាមួយសម្រាប់អនុវត្តសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


