ព័ត៌មានជាតិ
បិទបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាលមេសុងមេឌីកាល់ នៅខណ្ឌ ៧មករា
ក្រសួងសុខាភិបាល បានសម្រេចបិទជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ មេសុងមេឌីកាល់ ដែលមានទីតាំងនៅ ផ្ទះលេខ០៨ ផ្លូវលេខ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមូលហេតុ អវត្តមានអ្នកទទួលខុសត្រូវ និងផ្លាស់ប្តូរបុគ្គលិកមិនបានជូនដំណឹងទៅក្រសួងសុខាភិបាល។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសុខាភិបាល ដែលទើបទទួលបាន នៅថ្ងៃទី២៨ ខែធ្នូ នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាលបានព្យួរ សេចក្តីសម្រេចលេខ ០៤៥/២៣ អបស/មព ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះ ក្រសួងក៏បានណែនាំដល់ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត តូច ស៊ីផាន់ណាល់ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


