ព័ត៌មានជាតិ
កសិករស្រុកក្រូចឆ្មារ ចាប់ប្រមូលផលសណ្ដែកបាយដោយរីករាយ ខណៈតម្លៃមិនធ្លាក់ចុះ
កសិករកំពុងប្រមូលផលសណ្ដែកបាយ នៅក្នុងភូមិទី៤ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា សណ្ដែកបាយរបស់គាត់ឆ្នាំនេះ ទទួលទិន្នផលល្អ ដោយមន្ត្រីជំនាញរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់បច្ចេកទេសក្នុងការដាំដុះ ទាំងការជ្រើសរើសពូជ ការប្រើថ្នាំសម្លាប់សត្វល្អិត ការប្រើជីធម្មជាតិ។ល។ ទន្ទឹមនេះ តម្លៃសណ្ដែកបាយនៅលេីទីផ្សារ ដូចគ្នាទៅនឹងឆ្នាំកន្លងទៅដែរ មានថៅកែចុះផ្ទាល់ប្រមូលទិញដល់ភូមិ ថ្លឹងរួចគិតលុយតែម្តង មិនពិបាកដឹកទៅរកទីផ្សារឆ្ងាយនោះទេ ធ្វើឱ្យពួកគាត់មានក្តីសោមនស្សក្រៃលែង។

លោក ឈន ស៉ីវឡេង មេឃុំកំពង់ទ្រាស បានបញ្ជាក់ថា នៅក្នុងឃុំ មានផ្ទៃដីបង្កបង្កើនផលជាង ៤០០ ហិកតា ហើយផ្ទៃដីដាំសណ្តែកមានជាង ៥០ ហិកតា។ សណ្ដែកបាយកាលពីឆ្នាំទៅ កសិករលក់បានតម្លៃ ៤ ២០០ រៀល ក្នុង ១គីឡូក្រាម ហើយឆ្នាំនេះ ពួកគាត់លក់បានតម្លៃដូចឆ្នាំទៅដែរ មិនធ្លាក់ថ្លៃទេ។ មានឈ្មួញដឹកយកទៅលក់ចែកចាយបន្តតាមផ្សារ នៃបណ្តាខេត្ត/ក្រុង មានដូចជាខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងរាជធានីភ្នំពេញជាដើម។ល។


លោកមេឃុំបានបន្តថា សណ្ដែកបាយ មានទីផ្សារល្អណាស់ តែការផលិតកសិករត្រូវចំណាយទុនច្រើន ទៅលើប្រេងសម្រាប់ភ្ជួររាស់ដី បូមទឹកស្រោចស្រព ជីឡេីងថ្លៃ ដែលអាចនាំឱ្យការទទួលផលមកវិញ ចំណេញបានតិចតួច។

លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ខេត្តត្បូងឃ្មុំឆ្នាំនេះ កសិករដាំសណ្តែកបាយលើផ្ទៃដីជាង ៥០០ ហិកតា ក្នុងមួយហិចតាវាឱ្យផលជាង ១ តោន ដីមាត់ទន្លេ ឬមាត់បឹង ឯដីភ្នំអាចផលបាន ២ តោន ទៅតាមប្រភេទដី កសិករលក់តម្លៃជាង ៤ ពាន់រៀលក្នុង ១គីឡូក្រាម៕
អត្ថបទ៖ សាន វិឡែម

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


