ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រនយោបាយ ចិនតែមួយ
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរបន្តគាំទ្រគោលនយោបាយចិនតែមួយ ដោយកម្ពុជា ទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តំណាងឱ្យប្រទេសចិនទាំងមូល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ។

ការចេញមកប្រកាសជំហរគាំទ្រចិននេះ គឺបន្ទាប់ពីមានព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៃកោះតៃវ៉ាន់ នាពេលថ្មីៗនេះ។ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់នេះ អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ជាសារធាណៈមួយ បានបញ្ជាក់សារជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះគោលនយោបាយចិនតែមួយដោយទទួលស្គាល់សាធារណៈរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។
ជាការកត់សម្គាល់ ក្នុងពេលនៃការប្រកាសបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នាឆ្នាំ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានប្រកាសបន្តគាំទ្រឥតងាករេគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ របស់ ចិនផងដែរ។ សម្ដេច នាយករដ្ឋមន្ត្រី សង្ឃឹមថា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ។

គួរជម្រាបថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហស្សវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិន មកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


