ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ស្នើក្រសួង-ស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច ជាការងារចុះចាប់
ពីវេទិកាបិទសន្និបាតលទ្ធផលការងាររបស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី ១៣ ខែកុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារអធិការកិច្ច មិនមែនជាការងារចុះចាប់នោះទេ តែជាការងារពិនិត្យ និងផ្ដល់យោបល់ ជួយដល់ក្រសួង-ស្ថាប័ននានា អាចឆ្លុះកញ្ចក់ខ្លួនឯងបាន។

សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា តាមក្រសួង-ស្ថាប័នមួយចំនួន ឲ្យតែលឺពាក្យថា អធិការកិច្ច គឺដឹងចុះមកចាប់។ ដូច្នេះ នៅពេលដែលក្រុមការងារអធិការកិច្ច ចុះទៅត្រួតពិនិត្យមានកន្លែងខ្លះ គេចមិនសហការ។
«ខ្ញុំសូមបញ្ជាក់ថា អភិក្រមយើងទាំង ៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ការងារអធិការកិច្ចនេះ គឺជួយអភិក្រម ៤ខាងដើម»។ នេះជាការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល ដោយបានបន្ថែមថា ការងារពិនិត្យ និងផ្ដល់យោបល់ នៃការងារអធិការកិច្ច គឺជួយដល់ក្រសួង-ស្ថាប័ននានា អាចឆ្លុះកញ្ចក់ខ្លួនឯងបាន។
ដូច្នេះហើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់ក្រសួង-ស្ថាប័ន បញ្ឈប់ការយល់ច្រឡំថា ការងារអធិការកិច្ច ជាការចុះចាប់។ «អញ្ចឹងខ្ញុំសុំឲ្យអង្គភាព-ស្ថាប័នទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺការងារចុះចាប់…គឺអភិក្រម ៤ ដើម្បីឆ្លុះបញ្ចាំងនៅគុណសម្បត្តិ គុណវិបត្តិ ជួយគ្នា»។ នេះការបញ្ជាក់បន្ថែមរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


