ព័ត៌មានជាតិ
ដើម្បីធានាគុណភាព មន្រ្តីចុះតាមដានការដ្ឋានស្ថាបនាផ្លូវជាតិលេខ ៣១ ខណៈសម្រេចបានជាង ៤០%
គម្រោងស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ដែលមានប្រវែងសរុបប្រមាណ ៥៣,៥៣គ.ម (ចាប់ពីថ្នល់បែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) មកដល់ពេលនេះ បានលេចចេញវឌ្ឍនភាពគួរឲ្យកត់សម្គាល់។
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៤៧% ភាគរយ និងគ្រោងបញ្ចប់ការងារតួផ្លូវចាក់ AC ក្នុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។



លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកក្រុមការងារត្រួតពិនិត្យបច្ចេកទេសផ្លូវជាតិលេខ ៣១ បានគូសបញ្ជាក់ថា តាមការគ្រោងទុកការងារតួផ្លូវចាក់ AC នឹងរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៤ ហើយការងារបន្ទាប់គឺការបំពាក់បរិក្ខារផ្លូវថ្នល់ និងបំពាក់សម្ភារបម្រើឱ្យការងារសុវត្តិភាពចរាចរណ៍។
លោកបន្តថា គម្រោងនេះគឺជាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកាន់តំបន់មាត់សមុទ្រប៉ែកនិរតី សម្រួលការធ្វើដំណើរពលរដ្ឋកាន់តែប្រសើរ និងការដឹកជញ្ជូនទំនិញទៅមក។


មកទល់ពេលនេះការងារដែលសម្រេចបានរួមមាន៖ ការងារស្រទាប់ Sub Base ជាន់ទី១ ៩០.៨២% (៤៨,៤៨៧km), ការងារស្រទាប់ Sub Base ជាន់ទី២ ៩០.៨២% (៤៨,៤៨៧km), ការងារស្រទាប់ Base Course ជាន់ទី១ ៦៦.៦៨% (៣៥.៦km), ការងារស្រទាប់ Base Course ជាន់ទី ២ ៥៦,៩៦% (៣០,៤Km), ការងារសាងសង់លូកាត់ទទឹងផ្លូវ ៩៥%, ការងារស្ពាន ១០០%, ការងារស្រទាប់ Base Course ជាន់ទី២ ៦០.៧% (២៩.៥Km), ការងារសាងសង់ផ្លូវវាងទី១ ២៥%, ការងារសាងសង់ផ្លូវវាងទី២ ៦០% និងការងារសាងសង់លូមូលបណ្តោយផ្លូវ គ.ម៧ សម្រេចបាន៦០%។
លោក ខាន់ ម៉ាណេរបានអះអាងថា ការចុះពិនិត្យជាប្រចាំធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


