ព័ត៌មានជាតិ
អាវុធហត្ថអំពាវនាវដល់មហាជនដែលស្គាល់មុខសញ្ញាក្រុមឃាតករ ដែលបាញ់សម្លាប់មនុស្ស៣នាក់ថ្ងៃសែនចូលឆ្នាំចិន មេត្តាសហការផ្តល់ព័ត៌មាន
ភ្នំពេញ ៖ សមត្ថកិច្ចអាវុធហត្ថរាជធានី បានចេញសេចក្តីអំពាវនាវចុងក្រោយ នាល្ងាចថ្ងៃទី១៧ កុម្ភៈនេះស្តីពីករណីឃាតកម្មកាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចមុខហាងលក់ទូរសព្ទពន្លកថ្មី ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យដល់មហាជនដែលស្គាល់មុខសញ្ញាក្រុមឃាតករ ដែលបាញ់សម្លាប់មនុស្ស៣នាក់ នៅខណ្ឌពោធិ៍សែនជ័យសូមមេត្តាសហការផ្តល់ព័ត៌មានផងដោយសមត្ថកិច្ចធានាទាំងស្រុងពីសុវត្ថិភាពនិងការសម្ងាត់ជូន។

សមត្ថកិច្ចអាវុធហត្ថរាជធានីបានបានថ្លែងថា ដោយយោងទៅលើឃ្លីបវីដេអូ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម សមត្ថកិច្ចក្តាប់បាន មុខសញ្ញាបណ្តើរៗហើយ ក្នុងនោះឃើញថាមានតែជនល្មើសដៃដល់ម្នាក់គត់ដែលឃោរឃៅ មិនអាចលើកលែងបាន រីឯបក្ខពួកផ្សេងទៀត មានការពាក់ព័ន្ធស្រាល ហើយម្ចាស់កាំភ្លើង ក៏ឃើញថា មិនបានចូលរួមវាយតប់ជាមួយគេ និងបានព្យាយាមរារាំងជនដៃដល់ មកទាញដណ្តើមកាំភ្លើងផងដែរ។

ដូច្នេះដើម្បីជៀសវាងការផ្តន្ទាទោសធ្ងន់ធ្ងរ សមត្ថកិច្ចសូមអំពាវនាវជាលើកចុងក្រោយ ចំពោះអ្នកដែល បានចូលរួមធ្វើសកម្មភាពជាមួយជនដៃដល់ សូមចេញមុខសារភាព នោះនឹងទទួលបានការ សម្រាលទោសពីច្បាប់។

ចំពោះសាធារណជនទាំងឡាយណា ដែលបានឃើញ ឬស្គាល់ ឬមានដំណឹងរបស់ជនសង្ស័យ សូមរាយការណ៍ មកកាន់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ៖ ទី១. 012 383 383 ទី២. 012 66 77 98 .ទី3 . 017 81 81 71 ។
សូមរាយការណ៍ទៅកាន់សមត្ថកិច្ច ដែលនៅជិតលោកអ្នកបំផុត សមត្ថកិច្ចនឹងធានា រក្សាការសម្ងាត់ជូន៕
ដោយ ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


