ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនដាក់ទុនថែមជាង ៦០០ លានដុល្លារ បង្កើតរោងចក្រទីពីរនៅខេត្តពោធិ៍សាត់
ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនមីនីបៀ នឹងពង្រីកការវិនិយោគបង្កើតរោងចក្រទីពីរនៅខេត្តពោធិ៍សាត់ក្នុងទុនវិនិយោគជាង ៦០០ លានដុល្លារ។
ក្រុមហ៊ុនឧស្សាហកម្មខ្នាតយក្សរបស់ជប៉ុន ដែលកំពុងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានប្រកាសនឹងបង្កើតរោងចក្រទីពីរនៅខេត្តពោធិ៍សាត់ក្នុងផែនការជំរុញការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា។ នេះបើតាមលោកស៊ុន ចាន់ថុល ដែលបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យមើលអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។



លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា ការពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនមីនីបៀនៅខេត្តពោធិ៍សាត់គ្រោងអភិវឌ្ឍនៅលើផ្ទៃដីទំហំ ៥០ ហិកតា ជាមួយការដាក់ទុនរហូតដល់ ៦៥០ លានដុល្លារអាមេរិកដែលបង្កើតការងារបានជាង ៨ ពាន់កន្លែង។
លោកថា ខេត្តពោធិ៍សាត់មានសក្ដានុពលដោយសារមានប្រភពថាមពលស្អាត មានកសិដ្ឋានផលិតថាមពលពន្លឺព្រះអាទិត្យ មានវារីអគ្គិសនី ណាមួយក៏ជាច្រកសំខាន់ងាយស្រួលដឹកជញ្ជូនទំនិញទៅប្រទេសថៃតាមរយៈផ្លូវជាតិលេខ ៥ ដែលទើបត្រូវបានស្តារនិងពង្រីកពី ២ គន្លងទៅ ៤ គន្លង។
រដ្ឋាភិបាលបានចាត់ទុកក្រុមហ៊ុនមីនីបៀជាក្រុមហ៊ុនគំរូមួយសម្រាប់ការទាក់ទាញក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុនក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស។ បច្ចុប្បន្នក្រុមហ៊ុនក៏មានផលិតអំពូល LED និងសម្ភារៈក្មេងលេងផងដែរ។
ក្រុមហ៊ុនបានបង្កើតរោងចក្រទីមួយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញជាមួយទុនវិនិយោគជាង ៦០០ លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាង ៦ ពាន់នាក់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


